ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចាប់បាន​ជនសង្ស័យ​៦​នាក់ ករណី​ឃាតកម្ម​ចាក់​សម្លាប់​ចុងភៅ​ម្នាក់ នៅលើ​ស្ពាន​អ្នក​លឿង​

ចាប់បាន​ជនសង្ស័យ​៦​នាក់ ករណី​ឃាតកម្ម​ចាក់​សម្លាប់​ចុងភៅ​ម្នាក់ នៅលើ​ស្ពាន​អ្នក​លឿង​

​ព្រៃវែង ៖ លោក សេង សុភ​ក្ត្រ ស្នងការរង​នគរបាល​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥​នេះ ថា កាលពី​ល្ងាចម្សិលមិញ កម្លាំង​នគរបាល​របស់លោក បាន​តាម​ចាប់ខ្លួន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៦​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ការចាក់សម្លាប់ បុរស​ម្នាក់​ជា​ចុងភៅ នៅលើ​ស្ពាន​អ្នក​លឿង​ត្រើយ​ខាងលិច កាលពី​ថ្ងៃបុណ្យ​គ្រឹ​ស្ត​ម៉ាស់​។​

 
​ក្រោយ​ការសួរនាំ​តាម​ជំនាញ​រួចមក មាន​ជនសង្ស័យ​៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​យ៉ាងពិត​ប្រាកដ នៃ​អំពើ​ឃាតកម្ម​មួយ​នេះ នឹង​ស្ថិតក្រោម​ការសាកសួរ​ប​ន្ត នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ ចាត់ការ​តាម​នីតិ​វិធ​បន្តទៀត​។ ចំណែក​៣​នាក់​ផ្សេងទៀត​សមត្ថកិច្ច​កំពុង សួរនាំ​បន្តទៀត​។​

 
​ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន ទី​១​មានឈ្មោះ ឃី វិចិត្រ អាយុ​២៨​ឆ្នាំ​, ទី​២​ឈ្មោះ ឃី ឡាយ អាយុ​២៣​ឆ្នាំ និង​ទី​៣ ឈ្មោះ ឃី ស្រស់ អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឧ​ត្ត​ម ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រ៌ ហើយ​ក្រោយ​ចាប់ខ្លួន កម្លាំង​នគរបាល​បាន​ដកហូត​ម៉ូតូ​១​គ្រឿង និង​ដែកឆាប​មួយចំនួន​។​
​សូម​រំលឹកថា នៅ​យប់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ មុនពេល​កើតហេតុ មាន​ក្រុម​ចុងភៅ​ពីរ​ក្រុម រស់នៅ​ក្រុង​ព្រៃវែង បាន​ទៅធ្វើ​ចុងភៅ​ពីរ​កន្លែង ខាង​អ្នក​លឿង​ត្រើយ​កើត ក្នុងនោះ​មាន​ចុងភៅ​មួយក្រុម បាន​ទៅធ្វើ​ម្ហូបអាហារ​ឡើង​គេហដ្ឋាន​របស់លោក បាន​បបួលគ្នា​ជិះ​រថយន្ត​ដើរលេង​លើ​ស្ពាន​អ្នក​លឿង ដោយ​ជិះ​ពី​ត្រើយ​ខាងកើត ទៅ​ត្រើយ​ខាងលិច ក្នុង​ទឹកដី​ស្រុក​លើកដែក ខេត្តកណ្តាល វង់​មួយ​ជុំ ក៏​មកដល់​លើ​ស្ពាន​ឈប់​រថយន្ត ។​

 
​ចុះ​លេង​នៅលើ​ស្ពាន ភ្លាមនោះ​មាន​ក្មេង​ទំនើង មួយក្រុម​ទៀត​ជិះ​ម៉ូតូ មក​ឈប់​លើ​ស្ពាន ឈរ​នោម ខាងជើង រួច​ក្រុម​ជិះ​ម៉ូតូ​សួរថា ពួក​ឯង​មកពី​ខាង​ណា ជិះឡាន​មក​សុទ្ធតែ​អត់​អាវ​ពាក់ រួច​ក៏​ប្រកែក​គ្នា​ចុះឡើងៗ ឈានទៅដល់​វាយ​គ្នា ហើយ​ក្នុងពេល​វាយ​គ្នា គាប់​ជួន​មាន​រថយន្ត​អ្នកដំណើរ បើកបរ​ឆ្លងកាត់ ក៏​ខាង​ចុងភៅ​រត់ឡើង​រថ​យន្ត​បើក​ចេញ ហើយ​ជនរងគ្រោះ​រត់ មិនទាន់​នៅក្រោយ​គេ ត្រូវ​ក្រុម​ខាង​ជិះ​ម៉ូតូ មាន​សម្ភារៈ ដែកឆាប ដំបង ដាវ​ជាដើម​នោះបាន​វាយ កាប់​ចាក់​រហូតដល់​ស្លាប់​តែម្តងទៅ​៕j ;

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya