ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុគ្គលិក​ក្រុមហ៊ុន​កា​ពី​តូ​ល​ផ្ទុះ​ការតវ៉ា នៅមុខ​ស្នាក់ការ​ក្រុមហ៊ុន​ ​

បុគ្គលិក​ក្រុមហ៊ុន​កា​ពី​តូ​ល​ផ្ទុះ​ការតវ៉ា នៅមុខ​ស្នាក់ការ​ក្រុមហ៊ុន​ ​

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ បុគ្គលិក​អ្នក​បើក​ឡាន​ក្រុមហ៊ុន​កា​ពី​តូ​ល​ប្រមាណ​ជា​៥៥​នាក់​បាន​នាំ គ្នា​ធ្វើ​បាតុកម្ម​សា​ជា​ថ្មី​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​៥​ចំណុច​។​
​ការតវ៉ា​នេះ​ធ្វើឡើង​នៅ​ខាង​មុខ​ស្នាក់ការ​ក្រុមហ៊ុន​កា​ពី​តូ​ល​ក្បែរ​ផ្សារ​អូរឫស្សី ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា​។​
​លក្ខខណ្ឌ​ការងារ​ទាំង​៥​ចំណុច ដែល​បុគ្គលិក​ក្រុមហ៊ុន​កា​ពី​តូ​ល​ទាមទារ​នោះ​រួមមាន ៖
ទី​១. សុំ​ឲ្យ​ក្រុមហ៊ុន បញ្ឈប់​ការរើសអើង​ចោទប្រកាន់​ចាប់កំហុស​មកលើ​ពួកគាត់​ជា​អ្នកបើកបរ​អាជីព ជា​យូរ​ឆ្នាំ​មកហើយ ដោយ​គ្មាន​កំហុស​យ៉ាង​អយុត្តិធម៌​។​
​ទី​២. សុំ​ឲ្យ​ក្រុមហ៊ុន កាល​ពី​តូ​ល​គោរព និង​អនុវត្ត​ច្បាប់​ស្ដីពី​ការងារ ដែល​ក្រុមហ៊ុន​មិន​បាន​ដាក់ឲ្យ​អនុវត្ត​ជា​យូរ​ឆ្នាំ​។​
​ទី​៣. សុំឲ្យ​ក្រុមហ៊ុន​ទទួលយក​បុគ្គលិកជា​អ្នកបើកបរ​ចំនួន​៥៥​នាក់​ឲ្យបាន ចូល​ធ្វើការ​នៅ​កន្លែង​ដើម​វិញ ដើម្បី​ជីវភាព​គ្រួសារ​រស់នៅ​បាន​សមរម្យ រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ទៅតាម​អនុសាសន៍​របស់​រាជរដ្ឋាភិបាល​។​
ទី​៤. សុំ​ឲ្យ​ក្រុមហ៊ុន​ជួយ​ដោះស្រាយ និង​ដក​ពាក្យបណ្ដឹង​ទាំងឡាយ ដែល​ក្រុមហ៊ុន​ចោទប្រកាន់ យកមក​ដាក់​លើ​តុ​ចរចា ដោយ​សន្តិវិធី អាច​ទទួលយកបាន​ទាំងសងខាង​។​
ទី​៥. សុំ​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល មេត្តា​ជួយ​អន្តរាគមន៍​ដោយ​ក្ដី​មេត្តា និង​អនុគ្រោះ​ផង​៕

M30-12-15-b

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya