ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​ត្រូវ​ចរន្ត​អគ្គីសនី​ឆក់​ស្លាប់​

ស្ត្រី​ម្នាក់​ត្រូវ​ចរន្ត​អគ្គីសនី​ឆក់​ស្លាប់​

​ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ដោយសារ​ឆក់​ចរន្ត​អគ្គីសនី​កាលពី​វេលា​ម៉ោង​១៤​និង​០៥​នាទី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

 

​ស្ត្រី​រងគ្រោះ​ឈ្មោះ ម៉ន សារឿន​ភេទ​ស្រី អាយុ ៥២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។​

 

​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​យក​ឌុយ​កង្ហា​ទៅ​ដោត​លើ រ៉ូឡូ​ព្រី​ភ្លើង បំរុង​ដាក់​កង្ហា ដេក​លើ​គ្រែ​ក្រោមផ្ទះ ពេលនោះ ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​ផ្ទុះ រឺ​ឡូ​បែក​ផ្កាភ្លើង ឆក់​ជនរងគ្រោះ​ដួល​ផ្ងារ​ក្រោយ​ដួល​ទៅលើ​ដី ឃើញ​ដូច្នេះ​ឈ្មោះ ឃឿន​.​សា​រ៉េ​ន ជា​កូនស្រី​របស់​ជនរងគ្រោះ បាន​ស្រែក​ឆោ​រ​ឡោ ឲ្យ​អ្នកជិតខាង​មកជួយ ពេលមកដល់​ក៏​នាំគ្នា យក​ដីខ្សាច់​មក​គ្រប​លើ​ជនរងគ្រោះ ដើម្បី​សង្គ្រោះ​ជីវិត ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។​

 

​បច្ចុប្បន្ន សព​ជនរងគ្រោះ​កំពុង​ត្រូវបាន ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណី​នៅឯ​គេហដ្ឋាន ៕fsfs dfs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya