ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​ប៉ង​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន ស្លាប់​ដូច​បំណង​

ស្ត្រី​ម្នាក់​ប៉ង​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន ស្លាប់​ដូច​បំណង​

​ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​មាន​វិបត្តិ​ផ្លូវ រួមទាំង​ខឹង​ឪពុកម្តាយ ស្តីបន្ទោស​បន្តិចបន្តួច បានធ្វើ​អត្តឃាត ប៉ង​សម្លាប់ខ្លួន តែ​ត្រូវបាន​ក្រុមគ្រួសារ ជួយសង្គ្រោះ​ទាន់ លុះ​សម្រាក​ព្យាបាល មិនទាន់​ជាសះស្បើយ​ស្រួលបួល​ផង បានទាមទារ​ចេញពី​មន្ទីរពេទ្យ ត្រឡប់មកផ្ទះ​វិញ បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លាប់ នៅ​ពាក់​កណ្តាលផ្លូវ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី រសៀល​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ​២០១៥​។

 

​ស្ត្រី​រងគ្រោះ​ឈ្មោះ ធី​.​សុ​ខី អាយុ​២០​ឆ្នាំ មុខរបរ កសិករ មាន​ឪពុក​ឈ្មោះ ងិ​ល​.​ធី អាយុ​៧០​ឆ្នាំ និង ម្តាយ​ឈ្មោះ ពៅ​.​ផាន អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ស្រែអំពិល ឃុំ​ឈើទាល ស្រុក​កៀ ន​ស្វាយ ខេត្តកណ្តាល ។​

 

​ប្រភព​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ ស្ត្រី​រងគ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត និង​ដោយ​ខឹង ឪពុកម្តាយ​ស្តីបន្ទោស​ផង​នោះ បាន​ប៉ង​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង ដោយ​យក​ផ្លែ​ពុទ្ទ្រា​ជ្រលក់ ជាមួយ​ថ្នាំ​បំពុល​សត្វ​កណ្តុ បរិភោគ ឃើញ​ដូចនេះ​ក្រុមគ្រួសារ បាន​យក​ជនរងគ្រោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្សី ។

 

​លុះដល់​ថ្ងៃកើតហេតុ ជនរងគ្រោះ​បានទាមទារ ឲ្យ​ក្រុមគ្រួសារ​វិលត្រឡប់​មក​ផ្ទះ​វិញ ពេលមកដល់​ចំណុច ភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើទាល ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់ តែម្តង ។ ក្រោយ​កើតហេតុ កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ កម្លាំង​ជំនាញ អាជ្ញាធរ​មូលដ្ឋាន គ្រូពេទ្យ​ប្រចាំ​ឃុំ និង​ក្រុមគ្រួសារ បានធ្វើការ​ពិនិត្យ​សព និង​បាន​បញ្ជាក់ថា ៖ សាកសព​មាន​ស្នាម​ជាំខ្មៅ នៅ​ក្រចក​ម្រាមដៃ និង​ពោះ​មាន​សភាព​ហើម​តឹង ។​

 

​សមត្ថកិច្ច​និង​គ្រូពេទ្យ បានដាក់​ការ​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ពុល​ថ្នាំ ហើយ​ក្រុមគ្រួសារ​បានទទួល​ស្គាល់​ថា ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយសារ​ពុល​ថ្នាំ​ប្រាកដ​មែន បន្ទាប់មក​កម្លាំង​ជំនាញ បានប្រគល់​សព ជូនទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕dsf sfd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya