ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម ជនដៃដល់​២​នាក់​កាប់​មួយ​កាំបិត​ចំ ក ស្លាប់​ ​

បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម ជនដៃដល់​២​នាក់​កាប់​មួយ​កាំបិត​ចំ ក ស្លាប់​ ​

ភ្នំពេញ​៖ ហេតុការណ៍​មួយ​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​នឹង​៥០​នាទី​យប់​ទី​២៩ ខែ​ធ្នូ​ឆ្នាំ​២០១៥ ជាប់​នឹង​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​កើតហេតុ​ក្នុង ផ្សារ​ក្រមួន ស្ថិតក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។​
​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ការកាប់​ប្រហារ​នេះ​មានឈ្មោះ ហេង វិចិត្រ ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ចំណែកឯ​ជន​ដៃដល់ សមត្ថកិច្ច មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​សមត្ថកិច្ច ក៏​មិន​ព្រងើយកន្តើយ​នោះដែរ​ពោល​គឺ​កំពុង​តាម​ប្រមាញ់​ចាប់ យក​មក​ផ្តន្ទាទោស​អោយ​ខាន​តែ​បាន​។​
​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​មូលដ្ឋាន បានឲ្យដឹង​ថា​ជន​រង​គ្រោះ ត្រូវ​ជនដៃដល់​ពីរ​នាក់​វាយ ហើយ​កាប់ មួយ​កាំបិត​ចំ ក ដេក​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​ក្នុង​ថ្លុកឈាម​នឹង​គួរ​អោយ​ញញើត ខាងលើ​នេះ​គឺ​គ្រាន់​តែ​ទំនាស់​ពាក្យសំដ្ដី​បន្តិច បន្ទួច​តែប៉ុណ្ណោះ ក្រោយមក​ក៏​ឈានដល់ ការកាប់​ប្រហារ​តែម្តង​។​
​បច្ចុប្បន្ន​សាកសព​ខាងលើ​ត្រូវបាន​សមត្ថកិច្ច ដឹកយក​ទៅ​តំកល់​នៅ​វត្ត​ព្រែក​ព្នៅ​រង់ចាំ​បូជា ជា​កិច្ច​ចុងក្រោយ​៕
6029_209951676010888_7877177896069623889_n 734645_209951682677554_1262225120993216888_n 10340177_209951716010884_297564273290078995_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya