ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ការជួញដូរ គ្រឿងញៀន ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ការជួញដូរ គ្រឿងញៀន ​

ត្បូងឃ្មុំ ៖ កម្លាំង​នគរបាល ប្រឆាំង​គ្រឿងញៀន ខេត្ត​ត្បួងឃ្មុំ បាន​សហការ​ជាមួយ កម្លាំង​នគរបាល ក្រុង​សួង នៅ​ម៉ោង ១២​និង​៤២​នាទី ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​បង្ក្រាប​បទល្មើស​ជួញ ដូ​រគ្រឿង មួយ​ករណី នៅ​ភូមិ​វ​ហា​ខ្ពស់ សង្កាត់​សួង ក្រុង​សួង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់ និង​រឹបអូស វត្ថុតាង​បាន​មួយចំនួន​។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ទី​១.​ឈ្មោះ សម្បត្តិ វ៉ាន់ដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ទី​២.​ឈ្មោះ ធឿន ស្រី​នី ភេទ​ស្រី អាយុ​២១​ឆ្នាំ និង​៣​ឈ្មោះ ស្រ៊ុន ប៊ុន​ម៉េង ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ។​
​មន្ត្រីនគរបាល​បាន​បន្តថា ក្នុង​ប្រតិបត្តិការ​នោះ ក្រោយពី​មាន​បទបញ្ជា​របស់​លោក ឧត្តមសេនីយ៍ ស្នងការ និង​លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ សមត្ថកិច្ច​ជំនាញ បាន​ចុះ​ធ្វើការ​ឆែកឆេរ បន្ទប់​ជួល​មួយ​នៅក្នុង​ភូមិ កើតហេតុ បាន​រកឃើញ មាន​ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស កញ្ចប់​ធំ​១ និង កញ្ចប់​តូច​៩​កញ្ចប់ និង​ឧបករណ៍​ជក់​គ្រឿង​មួយចំនួនទៀត​។​
​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ រួម​និង​វត្ថុតាង សមត្ថកិច្ច​កំពុង​ចងក្រង​សំណុំរឿង បញ្ជូន​ទៅ​សាលា ដំបូង​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វី​៕

chanroth015-dec-250 chanroth015-dec-251

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya