ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មនុស្ស​៣​នាក់​និង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​១៣៩៧​គ្រាប់ ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ​ ​

មនុស្ស​៣​នាក់​និង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​១៣៩៧​គ្រាប់ ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ​ ​

បាត់ដំបង​៖​មនុស្ស​៣​នាក់​និង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​១៣៩៧​គ្រាប់​ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាកា​នា​រសៀល​ថ្ងៃ​ទី​២៩​ខែ​ធ្នូ​ឆ្នាំ​២០១៥​ចាត់ការ​តាម​និតិ​វិធី​។​
​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ដែល​នគរបាល​ស្រុក​កំរៀង​បង្ក្រាប​បាន​កាល​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​ឆ្នាំ​២០១៥​ទី​១៖​មានឈ្មោះ​ធឿង​ខុំ​ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​រស់នៅ​ក្រុម​ទី​៩​ភូមិ​អូរ​អន្លក់​ឃុំ​តា​សែន​ស្រុក​កំរៀង​និង​ដកហូត​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៣​ថង់​ច្រក​ថង់ប្លាស្ទិក​ខៀវ​រុំ​ស្គុត​ពណ៌​ខ្មៅ​ស្មើរ​ចំនួន​៤៤៤​គ្រាប់​។ ទី​២​ឈ្មោះ​ម៉ឹង​ជាង​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​រស់នៅ​ក្រុម​ទី​៦​ភូមិ​អូរ​អន្លក់​ឃុំ​តា​សែន​ស្រុក​កំរៀង​(​មិន​មាន​វត្ថុតាង​)​។ តាម​ចម្លើយ​ជនសង្ស័យ​ឈ្មោះ​ម៉ឹង​ជាង​កម្លាំង​នគរបាល​ស្រុក​កំរៀង​បាន​សហការ​នគរបាល​ស្រុក​ភ្នំព្រឹក​ឈាន​ដល់​ការបង្ក្រាប​ចំណុច​ទី​៣​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ​ហាស់​ស្រី​ម៉ៅ​ហៅ​ភី​ន​អាយុ​៥៧​ឆ្នាំ​ដកហូត​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​៥​ថង់​ច្រក​ថង់ប្លាស្ទិក​ខៀវ​រុំ​ស្គុត​ពណ៌​ខ្មៅ​ស្មើរ​ចំនួន​៩៥៣​គ្រាប់​។ ក្រោយ​ពី​ការបង្ក្រាប​នៅ​ចំណុច​ទី​៣​សមត្ថកិច្ច​បន្ត​ទៅ​ចំណុច​ទី​៤​ក្នុង​ភូមិ​អូរ​ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​ប៉ុន្តែ​ត្រូវ​ក្រុម​សង្ស័យ​បិទទ្វា​ផ្ទះ​រត់គេចខ្លួន​អស់​(​ផ្ទះ​ម្ចាស់​មិន​នៅ​ទៅ​ប្រទេ​ថៃ​អស់​)​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​និង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​១៣៩៧​គ្រាប់​ត្រូវបាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ ទៅ​តុលាការ​នា​រសៀល​ថ្ងៃទី​២៩​ខែ​ធ្នូ​ឆ្នាំ​២០១៥​ចាត់ការ​តាម​និតិ​វិធី​៕
21512_454099054775190_9053910270910491689_n 1935429_454099024775193_2857862694512989479_n 10013506_454099101441852_4330918616506326605_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya