ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ក​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ ​

បុរស​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ក​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ ​

កំពង់ឆ្នាំង ៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​និង កម្លាំង​នគរបាល​ការិយាល័យ​គ្រឿងញៀន ឃាត់ខ្លួន​បាន​ជា​បន្តន្ទាប់ ក្នុងពេល​ដែល​ជនសង្ស័យ​ទាំង​៣​នាកក់​កំពុង​ធ្វើ​សកម្មភាពក​ប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ។​
​សមត្ថកិច្ច​បាន​អោយដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ១.​ឈ្មោះ​កុយ ចិន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ២. ឈ្មោះ​ខុន មុន្នី​ឧត្តម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង ៣. ឈ្មោះ​ប៊ូ សំអាត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​រស់នៅ​ក្នុង ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ។​
​សមត្ថកិច្ច​បាន​អោយដឹង​ថា ក្នុង​ពេល​ឃាត់ខ្លួន​បាន​រកឃើញ​វត្ថុតាង មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៤​កញ្ចប់ ដាវ​ចំនួន​៣ ម៉ូតូ​២​គ្រឿង និង​ឧបករណ៍​ឆក់​១ រួម​នឹង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​ទៀត​ផង​ដែរ ។​
​សមត្ថកិច្ច​បាន​អោយដឹង​ទៀតថា ជនសង្ស័យ​នេះ​គឺជា​មុខសញ្ញា​មួយ​ដែល​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​បាន​រាយការណ៍​មក​សមត្ថកិច្ច ក្រោយពី​ទទួលបាន​នូវ​ព័ត៌មាន​នេះ កម្លាំង​សមត្ថកិច្ច​បាន​ក្រុង​និង​ខេត្ត​បាន​សហការ​គ្នា​ធ្វើ​ការតាមដាន​អំពី​សកម្មភាពរ​បស់​ជនសង្ស័យ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ធ្នូ​នេះ សមត្ថកិច្ច​ទទួល​ព័ត​មាន​ថា ជនសង្ស័យ​បាន​ណាត់​ជួប​គ្នា​ធ្វើ​សកម្មភាព​ចែកចាយ និង ប្រើប្រាស់​នៅ​ផ្ទះ​ប៊ូ​សំអាត ហើយ​បាន​ដាក់​កំលាំង ព័ទ្ធ​ចាប់​តែ​ម្តង ៕
10307189_454097658108663_4404913094136689654_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya