ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​មិន​ទាន់​ចាប់​ជនដៃដល់​បាន​នៅ​រសៀល​នេះ រឿងយក​ពូថៅ​កាប់​ចំនួន​មនុស្ស​៧​នាក់​ ​

ប៉ូលិស​មិន​ទាន់​ចាប់​ជនដៃដល់​បាន​នៅ​រសៀល​នេះ រឿងយក​ពូថៅ​កាប់​ចំនួន​មនុស្ស​៧​នាក់​ ​

ព្រះសីហនុ​៖ រហូតមកដល់​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៩​ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​និង​ករណី​ប្រើ​អំពើហឹង្សា​យ៉ាង​សាហាវ​ព្រៃផ្សៃ​បំផុត​លើ​ជនរងគ្រោះ​ទាំង​៧​នាក់​នោះ​ក្រុម​សមត្ថកិច្ច​នៅ​មិនទាន់​ស្រាវជ្រា ចាប់ខ្លួនបាន​នៅ​ឡើយ​ទេ​ក្នុង​ខណ​:​ពេល​ជន​រង​របួស​ធ្ងន់ធ្ងរ​ចំនួន​៣​នាក់​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ​។ ជន​រង​របួស​ទាំងនេះ​មានឈ្មោះ ១.​តូច សំ​អ៊ុន ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ត្រូវជា​យាយ ២.​អ៊ុំ​សុផាន់​ណា អាយុ​៣២​ឆ្នាំ​ត្រូវជា ម្តាយ​នឹង .៣.​គង់​ផាន់​ណា​រុណ ភេទ​ប្រុស​អាយុ​៥​ឆ្នាំ ត្រូវជា​កូន​។​
​សូមបញ្ជាក់​ថា​មនុស្ស​ចាស់​ក្មេង​ចំនួន​៧​នាក់​ត្រូវ​ជនសង្ស័យ​ម្នាក់​យក​កន្សែង​ចង​បិទមុខ​ហើយ​យក​ពូថៅ​មក​កាប់​និង​វាយ​ដោយ​ខ្នងពូថៅ​រងរបួស​បែក​មុខ​បែក​មាត់​យ៉ាងធ្ងន់ធ្ងរ​បំផុត​ដែល​ករណី​នេះ​គេ​សង្ស័យថា​ជា​រឿង​គំនុំ​។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​២​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​២៩​ខែ​ធ្នូ​ឆ្នាំ​២០១៥ នៅ​តំបន់​ឃ្លាំង​លើ​មុខ​រោងចក្រ​ញូ​ស្តារ​ម្តុំ​ដី​ក្បាលឆាយ​ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​១​ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ពេល​នេះ​ក្រុម​សមត្ថកិច្ច​កំពុង​បើក​ការស្រាវជ្រាវ​ហើយ​៕
7337_1662487597363516_3843357745810092186_n 10273955_1662487510696858_7433066426665409160_n 10290713_1662487470696862_3950349620559764135_n 10306261_1662487657363510_7923703169873576767_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya