ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » បញ្ជូនទៅ​ជន​ឥត​សាសនា​៣​នាក់ រកស៊ី​លក់​ក្បាល​អ្នកតា និង​វត្ថុ​បូរាណ​ទៅ​តុលាការ​

បញ្ជូនទៅ​ជន​ឥត​សាសនា​៣​នាក់ រកស៊ី​លក់​ក្បាល​អ្នកតា និង​វត្ថុ​បូរាណ​ទៅ​តុលាការ​

​កំពង់ធំ ៖ នៅ​រសៀល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ កម្លាំង​នគរបាល​ស្នងការ​នគរបាល ខេត្តកំពង់ធំ លោក​ឧ​ត្ត​ម​សេនីយ៍ ជូ សំអាន បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅកាន់​តុលាការ ក្រោយ​ការបង្ក្រាប និង​ចាប់ខ្លួន ពាក់ព័ន្ធ​សកម្មភាព​រកស៊ី​លក់​ក្បាល​អ្នកតា និង​វត្ថុ​បូរាណ​។​

 

​ជន​ឥត​សាសនា​ទាំង​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន ក្រោម​បញ្ជា​ផ្ទាល់​ពី​សំណាក់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ លោក អិត សុធា នៅ​ថ្ងៃទី​២៨ ខែធ្នូ​ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិរ​ការ​ជួរ ព្រំប្រទល់ ឃុំ​គោល និង​ឃុំ​ក្លែង ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។​

 
​ជនសង្ស័យ​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​អះអាងថា បាន​ដើរ​ឆបោក​លក់​ក្បាល​អ្នកតា ជាច្រើន​ដង ហើយ​នៅពេល​ចាប់ខ្លួន​នោះ កម្លាំង​សមត្ថកិច្ច​បានធ្វើ​ជា​អន្ទាក់​យកលុយ​កូប ពី​ចំនួន​១០០០០​ដុល្លារ ជា​ធ្នាក់​សម្រាប់​ការ​ណាត់​ទិញ ពី​ជនខិលខូច​ទាំងនេះ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា «​នៅពេលនេះ​កម្លាំង​យើង កំពុង​សួរ​ជនសង្ស័យ​រួចហើយ នឹង​បញ្ជូន​ទៅកាន់​តុលាការ នា​ថ្ងៃនេះ​តែម្តង​»​។​

 
​មន្ត្រីនគរបាល​ខេត្តកំពង់ធំ បាន​ថ្លែងថា សម្រាប់​វត្ថុតាង ដែល​ត្រូវ​ដកហូត​រួមមាន រូប​បដិមាក​ទាំង​៧​អង្គ​។ ជនសង្ស័យ​ទី​១ ឈ្មោះ ជ័រ ហៀ​ត អាយុ​៤៦​ឆ្នាំ ទី​២ ឈ្មោះ ញៀន ញិ​ល អាយុ​៣៧​ឆ្នាំ និង​ទី​៣ ឈ្មោះ ម៉ៅ ណា​រិ​ទ្ធ អាយុ​៣១​ឆ្នាំ​៕sf fdsx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya