ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » តុលាការ​ច្រានចោល​ការ​សុំ​នៅក្រៅ​ឃុំ របស់​អ្នកស្រី ឡាយ ហួង ជនជាប់ចោទ​មេគំនិត រៀប​គម្រោង​រំលោភ​សម្លាប់ ភរិយា និង​កូនស្រី លោក ស៊ុន ចាន់ថុល​

តុលាការ​ច្រានចោល​ការ​សុំ​នៅក្រៅ​ឃុំ របស់​អ្នកស្រី ឡាយ ហួង ជនជាប់ចោទ​មេគំនិត រៀប​គម្រោង​រំលោភ​សម្លាប់ ភរិយា និង​កូនស្រី លោក ស៊ុន ចាន់ថុល​

​ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​អង្គចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សាន សុផាត បាន​ច្រានចោល​ការសុំ​នៅ ក្រៅ​ឃុំ​របស់​អ្នកស្រី ឡាយ ហួង ជនជាប់ចោទ​ជា​មេគំនិត​រៀប​គម្រោង​រំលោភ​សម្លាប់ ភរិយា និង កូនស្រី របស់​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ សួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ដោយសារ​សំណុំ​រឿងនេះ គឺជា​បទឧក្រិដ្ឋ ហើយ​ក្លាច​ជនជាប់ចោទ​រត់គេចខ្លួន​បង្ក​ការលំបាក សម្រាប់​សវនាការ​លើក​ក្រោយៗ​ទៀត ជាពិសេស​ដើម្បី​សុវត្ថិភាព​របស់​ជនរ​ង​គ្រោះ និង​សាក្សី​។​

 
​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ បាន​លើកយក​សំណុំរឿង​ឃាតកម្ម​រំលោភ សម្លាប់ ភរិយា និង កូន ស្រី​របស់លោក ស៊ុន ចាន់ថុល ដែលមាន​អ្នកស្រី ឡាយ ហួង អតីត​នារី​កំណាន់ចិត្ត​របស់លោក​ឧក​ញ៉ា ខូវ ផល្លា​បុត្រ ជា​ជនជាប់ចោទ មក​បើកសវនាការ​ជំនុំជម្រះ​ទោស​។​

 
​ក្នុង​បន្ទប់​សវនាការ​នា​ព្រឹក​មិញ​នេះ មាន​វត្តមាន លោក សាន សុផាត ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោក សៀង សុខ តំណាង អយ្យការ សាលាដំបូង​រាជធានី​ភ្នំពេញ មេធាវី​របស់លោក ស៊ុន ចានថុល ជាដើម​បណ្តឹង ចំនួន​ពីររូប មេធាវី​ការពារ​ជនជាប់ចោទ​ចំនួន ៣​រូប មេធាវី​ការពារ​ក្តី​ឲ្យ​ឧកញ៉ា ខូវ ផល្លា​បុត្រ ០១​រូប មេធាវី​សាក្សី ០១​រូប អ្នកស្រី ឡាយ ហួង ជនជាប់ចោទ ទណ្ឌិត សុខ ឡាក់ (​សាក្សី​) លោក ប៉ាល់ ច័ន្ទ​តារា តំណាង​ឲ្យ​ដើមបណ្តឹង រួម​និង​ក្រុមគ្រួសារ​អ្នកស្រី ឡាយ ហួង ជាច្រើន​នាក់​ផ្សេងទៀត​។ ដោយឡែក​ទណ្ឌិត ចាន់ សុខា ដែលជា​សាក្សី​អះអាងថា អ្នកស្រី ឡាយ ហួង ជា​មេគំនិត​ក្នុង​រឿង​ឃាតកម្ម​នេះ មិន​ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ខេត្ត កណ្តាល​បញ្ជូនមក​នោះទេ ក្រោម​ហេតុផល​ថា ជាប់រវល់​។​

 
​ក្នុង​សវនាការ​ធ្វើឡើង​ចាប់ពី​ម៉ោង ៩ រហូតដល់ ១១​ព្រឹក មេធាវី​ការពារ​ក្តី​ឲ្យ​អ្នកស្រី ឡាយ ហួង គឺ​លោក ជា ច័ន្ទ​រ៉ាវី រួម​និង​អ្នកស្រី ឡាយ ហួង បាន​ព្យាយាម​សុំ​អង្គជំនុំជម្រះ​អនុញ្ញាត​ឲ្យ​ខ្លួន​បានរស់នៅ​ក្រៅ​ឃុំ ដោយ​សំអាងថា ខ្លួន​មាន​ជំងឺ​ប្រចាំកាយ និង សន្យា​មិន ធ្វើ​ឲ្យ​រាំងស្ទះ​ដំណើរការ​ក្តី​លើក​ក្រោយ​ទៀត​នោះឡើយ​។​

 
​ក្រោយ​ទទួល​សំណើ​នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​ទាំង ៣​រូប បាន​សុំ​សម្រាក​ចំនួន ១៥​នាទី ដើម្បី​ធ្វើការ​សម្រេចចិត្ត​។ ក្រោយ​ការ​សម្រាក ១៥​នាទី ក្រុមប្រឹក្សា​ជំនុំជម្រះ ដែលមាន​លោក​ចៅក្រម សាន សុផាត ជា​ប្រធាន បានសម្រេច​ច្រានចោល​ការសុំ​នៅក្រៅ​ឃុំ​របស់​អ្នកស្រី ឡាយ ហួង និង មេធាវី​។​

 
​ការច្រានចោល​នេះ លោក​ចៅក្រម សាន សុផាត យោងទៅលើ​ហេតុផល ៣​យ៉ាង​រួមមាន​៖ សំណុំ​រឿងនេះ​ជា​បទល្មើស​ឧក្រិដ្ឋ ខ្លាច​ជន ជាប់ចោទ​បង្ក​ការរាំងស្ទះ​ដល់​ដំណើរការ​ក្តី និង​ដើម្បី​ការពារ​សុវត្ថិភាព​របស់​ជនរ​ង​គ្រោះ និង សាក្សី​។ លោក ជា ច័ន្ទ​រ៉ាវី បាន​បញ្ជាក់ថា ក្រោយពេល​សាលាដំបូង​ច្រានចោល​ការសុំ​នៅក្រៅ​ឃុំ កូនក្តី​របស់លោក គឺ​អ្នកស្រី ឡាយ ហួង នឹង ដាក់ពាក្យ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​នេះ ទៅ​សាលាឧទ្ធរណ៍​បន្តទៀត​។​

 
​សូម​រំលឹក​ផងដែរ​ថា នៅក្នុង​សវនាការ​ជាច្រើន​ម៉ោង​នា​ព្រឹក​មិញ ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​បើកឱកាស​ឲ្យ​មេធាវី​ការពារ​ក្តី​ឲ្យ​លោកស្រី ឡាយ ហួង និង​មេធាវី​ដើមបណ្តឹង​លើកឡើង​នូវ​សំអាង​ហេតុ​រៀងៗ​ខ្លួន​។​

 
​ជនជាប់ចោទ​អ្នកស្រី ឡាយ ហួង ក៏ត្រូវ​បាន​លោក​ចៅក្រម សាន សុផាត សាកសួរ​ជាច្រើន​ផងដែរ ទៅលើ​រឿង​ឃាតកម្ម ដ៏​រំជើបរំជួល មួយ​នេះ​។ អ្នកស្រី ឡាយ ហួង បាន​ព្យាយាម​ច្រានចោល​រាល់​ការចោទប្រកាន់ ហើយ​អះអាងថា ខ្លួន​មិនបាន​ពាក់ព័ន្ធ​អ្វី​ទាំងអស់​នៅក្នុង អំពើ​ឃាតកម្ម​ប៉ុនប៉ង​រំលោភ សម្រាប់​ភរិយា និង​កូនស្រី របស់លោក ស៊ុន ចាន់ថុល​។ អ្នកស្រី ឡាយ ហួង នៅបាន​បញ្ជា​ក់ទៀត នៅ អំឡុងពេល​មានរឿង​ឃាតកម្ម​កាលពី​ខែមិថុនា ឆ្នាំ​២០១០​នោះ គឺ​អ្នកស្រី​កំពុង​មមាញឹក​ខ្លាំង​ក្នុង​ការរៀប​មង្គលការ​កូនស្រី​។​

 
​អ្នកស្រី ឡាយ ហួង បាន​បន្ថែមថា សំណុំ​រឿងនេះ វា​អយុត្តិធម៌​សម្រាប់​អ្នកស្រី​។ អយុត្តិធម៌​ដោយសារតែ ជនជាប់ចោទ​ក្នុង​សំណុំរឿង នេះ មាន​ទាំង​ឧកញ៉ា ខូវ ផល្លា​បុត្រ និង​ឧកញ៉ា ខូវ ជឺ​លី ដែលជា​ប្រុស​កំណាន់ចិត្ត និង ឪពុក​ប្រុស​កំណាន់ចិត្ត​របស់​អ្នកស្រី​ផងដែរ តែ ផ្ទុយទៅវិញ​ពួកគេ​បែរជា​រស់នៅ​ក្រៅ​ឃុំ​យ៉ាង​សុខ​ស្រួល​។​

 
​លោក ប៉ាល់ ច័ន្ទដារ៉ា ក្នុងនាម​ជា​ជនរងគ្រោះ មិនបាន​ទាមទារ​អ្វី​ច្រើន​នោះទេ សុំ​ត្រឹម ឲ្យ​តុលា​ការផ្តល់​យុត្តិធម៌​នៅក្នុង​សំណុំរឿង​ឃាត កម្ម ដែល​លោក​ហៅថា ជា​អំពើ​ដ៏​ឃោរឃៅ​នេះ ហើយក៏​មិនបាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ជនជាប់ចោទ​នោះឡើយ​។​

 
​សវនាការ​មិនទាន់​បិទ​បញ្ចប់​នៅឡើយ​នោះទេ ហើយនឹង​លើក​មក​បើកសវនាការ​បន្តទៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​។​

 
​អ្នកស្រី ឡាយ ហួង ត្រូវបាន​តុលាការ​ចោទប្រកាន់ថា បាន​ផ្តើមគំនិត​ក្នុង​បទ​ប៉ុនប៉ង​រំលោភ​សេព​សន្ធ​វៈ និង​ប៉ុនប៉ង​ឃាតកម្ម​គិតទុក​ជា មុន ទៅលើ​អ្នកស្រី ស៊ុន សូ​ត្ថា ភរិយា និង​កូនស្រី របស់លោក ស៊ុន ចាន់ថុល ដែល​បាន​ប្រព្រឹត្តឡើង​កាលពី​យប់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១០​។​
​អ្នកស្រី ឡាយ ហួង ត្រូវបាន​ប៉ូលិស Interpol ឃាត់ខ្លួន​ក្នុង​ទឹកដី​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤ កន្លងទៅ តាម​សំណើ របស់​សមត្ថកិច្ច​កម្ពុ​ជា បន្ទាប់ពី​បាន​ព្យាយាម​រត់​គេ​ខ្លួន​អស់​ជាច្រើន​ឆ្នាំ​។​

 
​ក្នុង​សំណុំរឿង​ឃាតកម្ម ដ៏​រំជើបរំជួល​ក្នុង​ត្រកូល​អភិ​វជន សម្លាប់ ភរិយា និង​កូនស្រី របស់លោក ស៊ុន ចាន់ថុល​នេះ មនុស្ស ៤​នាក់ ហើយ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស រួមមាន​៖ លោកស្រី សេង ចិន្តា ប្រពន្ធ​លោក​ឧកញ៉ា ខូវ ជឺ​លី ជា​មេខ្លោង ត្រូវបាន​ផ្តន្ទាទោស​ដាក់ ពន្ធនាគារ ២០​ឆ្នាំ​, សន្តិសុខ របស់​អ្នកស្រី សេង ចិន្តា ដាក់​ពន្ធ​គារ ២០​ឆ្នាំ រីឯ​អ្នកបម្រើ ២​នាក់​ទៀត ដាក់ពន្ធនាគារ ១៨​ឆ្នាំ​។
​សាលក្រម​របស់​ពួកគេ​បាន​ចូល​ជា​ស្ថាពរ​អស់ហើយ​។​​សំណុំរឿង​ដដែល​នេះ កូនប្រុស​-​ស្រី របស់​ឧកញ៉ា ខូវ ជឺ​លី សុទ្ធតែ​បាន​ចេញមក​បញ្ជាក់​ពី​ទង្វើ​ទុច្ចរិត​របស់​អ្នកស្រី សេង ចិន្តា និង អ្នក ស្រី ឡាយ ហួង គឺ​ពិតជា​បានរួម​គំនិត​គ្នា​រៀបចំ​គម្រោង​សម្លាប់ និង​រំលោភ ទៅលើ​ភរិយា និង​កូនស្រី របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល ពិតប្រាកដ​មែន​។​

 
​ឧកញ៉ា ខូវ ផល្លា​បុត្រ បាន​អះអាង​ចេញ​នៅក្នុង​លិខិត​បំភ្លឺ របស់ខ្លួន​ថា «​ឡាយ ហួង ជា​មនុស្ស​ស្រី ដែល មាន​ភាព​លោភលន់ និង​ម​ហិ​ច្ឆ តា​ខ្ពស់​ណាស់ បាន​ប្រើ​កលល្បិច​សព្វបែបយ៉ាង ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់ខ្ញុំ និង​គ្រួសារ​ខ្ញុំ​។ ដូច្នេះ រឿង​អ្វីៗ ក៏ ឡាយ ហួង ហ៊ាន ធ្វើ​ដែរ​។ ករណី​ផ្សំគំនិត​របស់​ឈ្មោះ សេង ច័ន្ទ​ដា និង ឈ្មោះ ឡាយ ហួង រៀបចំ​គម្រោង​រំលោភ និង សម្លាប់​លោកជំទាវ ស៊ុន សុត្ថា និង​កូនស្រី កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១០ នៅ​ភូមិគ្រឹះ ឯកឧត្តម ស៊ុន ចាន់ថុល គឺជា​ការពិត​មិន មែន​ប្រឌិត​ទេ​»​។​

 
​បើតាម​ឧកញ៉ា ខូវ ផល្លា​បុត្រ ទង្វើ​ដ៏​ឃោរឃៅ​របស់ ឡាយ ហួង មិនមែន​ទើបតែ​ធ្វើ​ទៅលើ​ភរិយា និង កូនស្រី​របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នោះឡើយ ឡាយ ហួង ក៏​ធ្លាប់បាន​គំរាម​សម្លាប់​រំលោភ និង​ជះ​ទឹក​អាស៊ីត លើ​ភរិយា​ទី​ពីរ​របស់លោក ខូវ ផល្លា​បុត្រ រហូត​ភរិយា​ទី​២​នោះ រត់គេចខ្លួន​ចេញពី​ស្រុក​ខ្មែរ ទៅ​រស់នៅ​ប្រទេស​ម៉ាឡេស៊ី​៕sfsd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya