ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » មន្ត្រី​កាំកុងត្រូល​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​​យកតែ​លុយ​មិន​​ខ្វល់​ពី​សុខភាព​ពលរដ្ឋ​ ​

មន្ត្រី​កាំកុងត្រូល​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​​យកតែ​លុយ​មិន​​ខ្វល់​ពី​សុខភាព​ពលរដ្ឋ​ ​

បន្ទាយមានជ័យ​៖ មន្ត្រី​កាំកុងត្រូល​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​កំពុងតែ​ងុបងុល​សប្បាយ និង​ការប្រមូល​លុយ​ពី​ម្ចាស់​ទំនិញ​នាំ​ចេញពី​ថៃ ចូល​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​លើ​ទំនិញ​គ្រប់​ប្រភេទ មិនបាន​ពិនិត្យ​ដោយ​ប្រើ​ឧបករណ៍​បច្ចេកទេស​ត្រឹមត្រូវ​ដើម្បី​ដឹង​ពី​គុណភាព​ទំនិញ​កំរិតណា​នោះទេ​គឺ​គ្រាន់តែ​ពិនិត្យមើល​និង​ភ្នែក​តិចតួច​រួច​យកលុយ​គឺ​ចប់​ដោយ​មិន​ខ្វល់​ពី​សុខភាព​ប្រជាពលរដ្ឋ​ឡើយ​។​
​មហាជន​ជាច្រើន​បានធ្វើការ​រិះ​គុណ​ចំពោះ​ទំលាប់​អាក្រក់​របស់​មន្ត្រី​កាំកុងត្រូល​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​លើ​បញ្ហា​ត្រួតពិនិត្យ​ទំនិញ​នាំចូល​ពី​ប្រទេស​ថៃ​រាប់​សិ​ម​មុខ​ខ្លះ​ជា​ទំនិញ​ដែលមាន​ក្រុមហ៊ុន​នាំចូល​ខ្លះ​ជា​ទំនិញ​ឈ្មួញ​តូចធំ​រត់ការ​ទាំង​ស្របច្បាប់​និង​មិន​ស្របច្បាប់​សុទ្ធតែ​ឆ្លងកាត់​ការត្រួត​ពិ​និ​ត្ស​ពី​សំណាក់​សមត្ថកិច្ច​មាត់ច្រក​អន្តរជាតិ
​ប៉ោយប៉ែត​ដូចជា​មន្ត្រី​គយ មន្ត្រី​កាំកុងត្រូល​ប៉ូលិសអន្តោប្រវេសន៍​ជាដើម តែ​អ្វីដែល​សំខាន់​មន្ត្រី​កាំកុងត្រូល​ដែលមាន​តួនាទី​ត្រួត​ពិ​និ​ត្ស​គុណភាព​ទំនិញ​នាំចូល​មិនបាន​ប្រើ​ឧបករណ៍​ត្រួត​ពិ​និ​ត្ស​គុណភាព​ម្ហូបអាហារ​ឬ​គុណភាព​ទំនិញ​ទ្បើ​យ​គឺ​គ្រានតែ​យក​ភ្នែក​ពិ​និ​ត្ស​មើល​និង​អោយ​បងលុយ​រួច​ឲ្យ​ទៅ​តែម្តង​។​
​ប្រភពពី​កម្មករ​អូស​រទេះដឹក​បន្លែ ផ្លែឈើ និង​ម្ចាស់​ទំនិញ​ដែល​ដឹក​ចេញពី​ផ្សារ​រុង​គ្លឿ ប្រទេស​ថៃ​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ចូល​កម្ពុជា បាន​និយាយ​អោយដឹងថា​ការនាំ​ចូល​ទំនិញ ទាំងអស់​ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ដែល​ប្រចាំការ​នៅ​មាត់ច្រក រឺ​នៅមុខ​ស្នាក់ការ​កាំ​កុង ត្រូល​ច្រកទ្វារ ប៉ោយប៉ែត​ព្រមទាំង​នៅតាម​ផ្លូវជាតិ​លេខ​៥ ចំណុច
​ភូមិ​/​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​មួ​យក​ន្លែ​ន​ទៀត ធ្វើការ​ត្រួត​ពិ​និ​ត្ស​តែ​នឹង​ភ្នែក​ឬ​ដៃ​ប៉ុណ្ណោះ ហើយ​យកលុយ ពី​ពួកគាត់​តាម​ទំនិញ​តិច​ឬ​ច្រើន​។ ការត្រួត​ពិ​និ​ត្ស​ទំនិញ​ដែល​ដាក់លក់​ដូរ​តាម​ផ្សារ​នានា ក្នុង​ខេត្ត​កន្លង មក​គឺ​បាន​ប្រើ​ឧបករណ៍​ពិនិត្យ លើ​សរសៃ​គុយទាវ​និង​អំបិល​ខ្លះ​ដែល​ក្រៅពីនោះ គឺ​ពុំដែល​ឃើញ
នោះទេ​។​ទាក់ទង​និង​បញ្ហា​ខាងលើ​អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក អ៊ុត សុភាព ប្រធាន​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ បានទេ​។ ប៉ុន្តែ​តែ​អនុប្រធាន​របស់លោក​ម្នា​ក់បាន ប្រាប​តាម​សំដី របស់លោក​ប្រធាន​ដល់​អ្នក យក​ព័ត៌មាន​ថា​លោក​មិនចាំបាច់​បំភ្លឺ​រឿង​អ្វី​ទេ​បើ​ចង សួរៗ​ទៅ​ថ្នាក់លើ​ចុះ​៕ ដោយៈ សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya