ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ករណី​កាប់​ប្រហារ​មួយ​គ្រួសារ នៅ​តំបន់​ក្បាលឆាយ​របួស​៧​នាក់ ផ្តើមចេញពី​រឿង​គំនុំ​, កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ចាប់​ឃាតក​

ករណី​កាប់​ប្រហារ​មួយ​គ្រួសារ នៅ​តំបន់​ក្បាលឆាយ​របួស​៧​នាក់ ផ្តើមចេញពី​រឿង​គំនុំ​, កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ចាប់​ឃាតក​

​ព្រះសីហនុ​៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ប្រាប់​អង្គភាព Fresh News ថា ករណី​កាប់​ប្រហារ ដោយ​ពូថៅ លើ​ជនរងគ្រោះ​មួយ​គ្រួសារ នៅ​តំបន់​ក្បាលឆាយ នៅ​ក្រុម​២១ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ​នោះ ផ្តើមចេញពី​រឿង​គំនុំ ហើយ​បណ្តាល​ឲ្យ​ជនរងគ្រោះ ចំនួន​៧​នាក់ រងរបួស​ធ្ងន់​ស្រាល​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បានបញ្ជាក់​ថា​ករណី​ឃាតកម្ម​នេះ បង្កដោយ​ជនសង្ស័យ​ម្នាក់​ប្រេ​ី​ខ្នងពូថៅ ហើយ​នៅពេលនេះ កំលាំង​នគរបាល​ជំនាញ​សហការ​ជាមួយ អធិការ​នឹង​កំលាំង​ប៉ុស្តិ៍ កំពុង​ធ្វេ​ី​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​តាម​ចាប់​ឃាតក​។​
​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បន្តថា ជន​រង​គ្រេ​ាះ​៧​នាក់ (​ប្រុស​២​ស្រី​៥) រួមមាន ទី​១​ជីដូន អាយុ​៦៥​ឆ្នាំ មិន​ស្គាល់​ឈ្មេ​ាះ​របួស​ក្បាល​ធ្ងន់ ទី​២ ឈ្មោះ អ៊ុំ ផាន់​ណា ភេទ​ស្រី​អាយុ​៣២​ឆ្នាំ ទី​៣ ឈ្មោះ គង់ ផាន់​ណា​រី​ន​អាយុ​១៣​ឆ្នាំ ភេទ​ស្រី របួល​ក្បាល​ធ្ងន់ ទី​៤ ឈ្មោះ គង់ ផាន់​ណា​រី ភេទ​ស្រី អាយុ​១០​ឆ្នាំ របួស​ក្បាល​ធ្ងន់ ទី​៥ ឈ្មោះ គង់ ផាន់​ណា​សុន ភេទ​ប្រុស អាយុ​៥​ឆ្នាំ របួស​ក្បាល​ធ្ងន់​​ទី​៦ ក្មេងប្រុស​មិន​ស្គាល់​ឈ្មេ​ាះ អាយុ​៣​ឆ្នាំ របួស​ក្បាល​ធ្ងន់ និង​ទី​៧ ក្មេងស្រី​មិន​ស្គាល់​ឈ្មេ​ាះ​អាយុ​១​ឆ្នាំ​។​
​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០១:៣០​នាទី​យប់ ថ្ងៃទី ២៩ ខែធ្នូ ២០១៥ នេះ កើតឡើង​នៅ​ភូមិ​១ សង្កាត់​១ ខេត្ត​ក្រុងព្រះសីហនុ ខណ​:​ប្តី និង​ជា​ឪពុក​ចេញទៅ​នេសាទ​បាត់​៕

12434520_215115708825423_50186479_n 12434575_215115715492089_256727246_n 12463662_215115732158754_442087975_n12434520_215115708825423_50186479_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya