ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយពី​ធ្វើ​សកម្មភាព​គាស់​សោរ​បន្ទប់​ចូល​លួច​ឥ​វ៉ាន់​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយពី​ធ្វើ​សកម្មភាព​គាស់​សោរ​បន្ទប់​ចូល​លួច​ឥ​វ៉ាន់​

​ខេត្តកណ្ដាល ៖ ជនសង្ស័យ​២​នាក់ បានធ្វើ​សកម្មភាព​ចូល​លួច​ឥ​វ៉ាន់​ក្នុង​បន្ទប់ ត្រូវបាន​ម្ចាស់​ឃើញ​ទាន់​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់​កាលពី​វេលា​ម៉ោង​១៤​និង​១៦​នាទី ថៃ្ង​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ ចំណុច​បន្ទប់​ជួល​លេខ​៩​ភូមិ​ព្រៃ​រការ ឃុំ ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​
​ជនល្មើស​២​នាក់​១-​ឈ្មោះ​រស់ អ៊ា​ប ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជនជាតិ​ខែ្មរ មុខរបរ​មិន​ពិត​ស្នាក់នៅ​ភូមិ​​តាសេក សង្កា​ត​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។​២-​ឈ្មោះ រ៉ា​ភេទ​ប្រុស​អាយុ​ខ្ទង់​២៤​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​មិន​ពិត​ស្នាក់នៅ​ភូមិ​តាសេក សង្កាត់​កំបូល​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នកបើក​ម៉ូតូ​(​គេចខ្លួន​)​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ង៉ែត ម៉ាលី​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​បន្ទប់​ជួល កន្លែងកើតហេតុ​។​

 

​សំភា​រះ​បាត់បង់​-​លុយ​ដុល្លារ ២០​ដុល្លារ ហើយ​វត្ថុតាង​ចាប់យក​៖១-​ដែក​សំរាប់​ឆ្កឹះ​មេសោរ ០១ ២-​មេសោរ​ខ្មៅ​(​សោរ​ចិន​)​ដែក​ឆ្លឹះ របូត​០១ -​មធ្យោបាយ​ធ្វើ​សកម្មភាព​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ​០១ គ្រឿង មិន​ស្គាល់​ស្លាក​លេខ​៕ds sd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya