ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » លួច​លុយ​ក្រុមហ៊ុន​ជាង ២​ម៉ឺន​ដុល្លា ប្រើល្បិច​មក​ប្ដឹង​សមត្ថកិច្ច​ថា​ចោរ​លួច ​

លួច​លុយ​ក្រុមហ៊ុន​ជាង ២​ម៉ឺន​ដុល្លា ប្រើល្បិច​មក​ប្ដឹង​សមត្ថកិច្ច​ថា​ចោរ​លួច ​

ខេត្ត​ពោធិ៍សាត់​៖ សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក់​លួច​លុយ​ក្រុមហ៊ុន​បារី​ជាង ២​ម៉ឺន​ដុល្លា ហើយ​បាន​ប្រើ​ល្បិចកល់​មកប្ដឹង​សមត្ថកិច្ច​ថា មាន​ចោរ​កាត់​សោរ​ចូល​លួច​លុយ​នៅក្នុង​ក្រុមហ៊ុន ខណៈ​ខ្លួន​មិន​នៅ​កន្លែង ។​
​ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​លួច​លុយ​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ ប្រព្រឹត្ត​ឡើង​កាល​វេលា​ម៉ោង ៣​និង​៥៣​នាទី​រសៀល ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥ ត្រង់​ចំណុច​ផ្ទះល្វែង​ស្ដុក​បារី ទល់មុខ​សណ្ឋាគារ​ខេ​អឹម ស្ថិតក្នុង​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​.​ខេត្ត​ពោធិ៍សាត់ ។​
​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ឱ្យដឹងថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ គឹម វិសិដ្ឋ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មក​ស្នាក់នៅ​បម្រើ​ការងារ​ភូមិ​.​សង្កាត់​កើតហេតុ​ខាងលើ ។ ប្រភព​ពី​នគរបាល​បន្តថា តាម​ការបញ្ជាក់​ពី​ម្ចាស់​ក្រុមហ៊ុន​ឈ្មោះ ស៊ី សុជាតិ ភេទ​ស្រី ៥៩​ឆ្នាំ រស់នៅ​ភូមិ​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​.​ខេត្ត​បាត់ដំបង ម្ចាស់​ក្រុមហ៊ុន​បន្ដ​ប្រាប់​សមត្ថកិច្ច​ថា លុយ​ដែល​ជនសង្ស័យ​លួ​ចំនួន ២៣៧៥៤​ដុល្លា ហើយ​ពាក្យបណ្ដឹង​របស់​ម្ចាស់​ក្រុមហ៊ុន​ទាមទារ​ឱ្យ​ជនសង្ស័យ​សង​ទៅតាម​ច្បាប់​ការងារ និង​អនុវត្ត​ទៅតាម​ច្បាប់ ។ ប្រភព​បន្តទៀតថា កាលពី​ព្រឹក​ថ្ងៃ​ដដែល​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ខាងលើ​រូប​នេះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់​ថា មាន​ចោរ​ចូល​លួច​កាច់​សោរ​លួច​លុយ​របស់​ក្រុមហ៊ុន ប៉ុន្ដែ​គ្រានោះ​ម្ចាស់​ក្រុមហ៊ុន​បាន​តេ​មក​សមត្ថកិច្ច​ដើម្បី​ពន្យា​ពេល និង​ធ្វើ​ការស្រាវជ្រាវ​ជាក់ស្ដែង នៅក្នុង​ក្រុមហ៊ុន​កន្លែង​ស្ដុក​បារី ត្រូវបាន​សមត្ថកិច្ច​សន្និដ្ឋានថា ចោរ​ដែល​កាត់​សោរ​មិន​កាត់​ពី​ក្រៅ​ទេ គឺ​កាត់​ពីក្នុងផ្ទះ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​តែម្ដង ។ ហើយ​ករណី​ខាងលើ​នេះ ត្រូវបាន​គេ​សន្និដ្ឋានថា ជា​ការរៀបចំ​ល្បិចកល់​របស់​ជនសង្ស័យ ហើយ​សមត្ថកិច្ច​កំពុង​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ៕
947100_454035428114886_6337702310390942015_n 1383882_454035388114890_7452695252512115328_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya