ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ឪពុក​កាប់​កូនបង្កើត បណ្តាលឲ្យ​របួសធ្ងន់ អំពើហិង្សា​ក្នុង​គ្រួសារ ​

ឪពុក​កាប់​កូនបង្កើត បណ្តាលឲ្យ​របួសធ្ងន់ អំពើហិង្សា​ក្នុង​គ្រួសារ ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ១៨​និង​៣០​នាទី​យប់ នៅ​ភូមិ​សូរ​សែន្យ ឃុំ​សូរ​សែ​ន្យ បង្ក​ឡើង​ដាយ​ឪពុក​ឈ្មោះ ជ័យ ថា ភេទ​ប្រុស​អាយុ ៦៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សូ​សែន្យ ឃុំ​សូរ​សែ​ន្យ បាន​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​កូន​ឈ្មោះ ជ័យ ថា​ត ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មួយ​កាំបិត​ត្រូវ​ចំ​ចិញ្ចើម​ខាងឆ្វេង​បណ្តាល​អោយ​មាន​របួស​ជា​ទម្ងន់​ហើយ​ក្រុមគ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​
​តាម​ចម្លើយ​ជនសង្ស័យ​បាន​អោយដឹងថា មូលហេតុ ដែល​ខ្លួន ដាច់ចិត្ត​យក​កាំបិត​កាប់​កូន​ព្រោះ​ខ្លួន​ខឹង​នឹង​កូន យក​កាំបិត​ទៅប្រើ​ហើយ​មិន​ទុក​វិញ ហើយ​ខ្លួន​ស្តីបន្ទោស​អោយ​កូន តែ​កូន​បែរ​ជា​ឌឺ​ដាក់​មកវិញ ដោយ​ខឹង​ពេក​ខ្ញុំ​ក៏​កាប់​វា​ទៅ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ស្រុក​ព្រៃឈរ រួម​ទាំង​វត្ថុតាង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដោះស្រាយ​តាម នីតិវិធី ។​
​យោង​មាត្រា​២២២ នៃ​ក្រម​ព្រហ្មទណ្ឌ ឆ្នាំ​២០១០ ស្តីពី ហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ឬ​អ​នីតិ​សង្វា​សជន មានន័យ​ថា កាល​បើ​ហិង្សា​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ដោយ ប្រពន្ធ ប្តី កូន ឬ​អ​នីតិ​សង្វាស​ជន​របស់​ជនរ​ង​គ្រោះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ ទៅ ១០​លាន​រៀល​៕

1077_559691137541819_4508596678246140359_n 1451375_559691210875145_7049753114366179675_n 1929490_559691180875148_515044862470344183_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya