ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» Breaking News, ព័ត៌មានជាតិ » សង្ស័យ​ប្រាក់ចំណូល ពី​ច្រក​ចេញ​-​ចូល​តែ​មួយ របស់​សាលាក្រុង​កំពង់ឆ្នាំង នៅ ឆមាស​ទី​២ ឆ្នាំ​២០១៥ ត្រូវ​លោក អភិបាលក្រុង ហៃ មនោ​រម្យ ស៊ីដាច់ ​

សង្ស័យ​ប្រាក់ចំណូល ពី​ច្រក​ចេញ​-​ចូល​តែ​មួយ របស់​សាលាក្រុង​កំពង់ឆ្នាំង នៅ ឆមាស​ទី​២ ឆ្នាំ​២០១៥ ត្រូវ​លោក អភិបាលក្រុង ហៃ មនោ​រម្យ ស៊ីដាច់ ​

កំពង់ឆ្នាំង​៖ ភាពមិនប្រក្រតី​មួយ ត្រូវបាន​មន្ត្រី​រាជការ​នៃ សាលាក្រុង​កំពង់ឆ្នាំង បាន​ទម្លាយ​អោយដឹងថា ប្រាក់ចំណូល​របស់ ការិយាល័យ​ច្រក​ចេញ​-​ចូល​តែ​មួយ ដែល​មាន​ចំនួន​ប្រមាណ​ពី ៤​លាន ទៅ​៥​លាន រៀល​ក្នុង​មួយ​ខែ​នោះ កន្លង​មក​ប្រាក់ចំណូល​នេះ ត្រូវបាន​បែងចែក​លើកទឹកចិត្ត មន្ត្រីរាជការ ចំនួន​៧០% និង​៣០% ទៀត​សម្រាប់​ការងាររដ្ឋបាល ប៉ុន្តែ​នៅ​ឆមាស​ទី​២​ក្នុង​ឆ្នាំ​២០១៥ គិត​មកដល់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ មិនទាន់ ឃើញ​មាន​ការដោះស្រាយ​បែងចែក តាម​គោលការណ៍​ដូច​មុនៗ​នោះ នៅឡើយ​មិនដឹង​ជា​មាន​មូលហេតុ​អ្វី  ។​
​ករណីនេះ ធ្វើ​អោយ​មន្ត្រីរាជការ ក្នុង​សាលាក្រុង មាន​ការងឿងឆ្ងល់​ថា តើ​ប្រាក់​ចំណូល​ខាងលើនេះ លោក​អភិបាលក្រុង បាន​យក​ទៅ​ដោះស្រាយ លើ​ការងារ​អ្វី  ឬ​ជាប់រវល់​មមាញឹក មិនទាន់​មាន​ពេល​ធ្វើ ការបែងចែក  រហូតដល់ មាន​មន្ត្រី​មួយចំនួន មាន​ការសង្ស័យថា អាច​លោក​អភិបាលក្រុង​ស៊ីដាច់ ក៍​មិន​ដឹង ។ ហើយ​យ៉ាង​វិញ​ទៀត​ការរៀបចំ បែងចែក​ការងារ​នេះ មិន​គួរ​ទុក​អោយនៅ​គរ ដូច​ភ្នំ​បែប​នេះ​ឡើយ គួរ​ណាស់ តែ​ដោះស្រាយ​បែងចែក តាម​ខែ​នី​មួយៗ ដែល​ជា​កត្តា​មួយ​មិន​ច្បាស់លាស់ នាំអោយ​មាន​ការសង្ស័យ​ថា មាន​ភាពមិនប្រក្រតី​ពី​សំណាក់​មន្ត្រីរាជការ​ទូទៅ ក៍​ដូច​ជា​មន្ត្រីក្រោមឱវាទរ​បស់​ខ្លួន ។​
​ប្រភព​ពី​មន្ត្រី ក្នុង​សាលាក្រុង​កំពង់ឆ្នាំង​ម្នាក់ បានអោយដឹង​ថា​មុន​នេះ ក្នុង​អង្គប្រជុំ​ក្រុមប្រឹក្សា ក្រុង​កំពង់ឆ្នាំង មាន​មន្ត្រី​ម្នាក់​បាន លើកឡើង​ពី​បញ្ហា​ការរៀបចំ បែងចែក​ប្រាក់ចំណូល របស់​កា​រិលា័យ​ច្រក ចេញ​-​ចូល តែ​មួយ​នេះ​ដែរ ហើយ​ពេល​ចេញពី ប្រជុំ​លោក​អ​ភ​ភិបាល​ក្រុង ហៃ មនោ​រម្យ បាន​ស្តីបន្ទោស​អោយ​មន្ត្រី​នោះ​ថា «​ហេតុអ្វី​បាន​ជា​យក​រឿង​នេះ មក​និយាយ​ក្នុង​អង្គប្រជុំ​អញ្ជឹង​ទៅ​វិញ ពី​មុន​យើង​ធ្លាប់​នៅ​ជិះទូក​ជាមួយគ្នា​ដែរ​តើ​» ។ បើ​ផ្អែក​តាម​ពត៌មាន​និង​សំដី របស់​មន្ត្រី​រូប​នោះ ប្រសិន​បើ​លោក​អភិបាលក្រុង ពិតជា​មាន​ការដោះស្រាយ តាម​ទម្លាប់​ដូច​ពេល​កន្លងមក​នោះ មន្ត្រី​សាលាក្រុង​ទាំងអស់ សូម​អបអរសាទរ តែ​បើ​មិន​មាន ការដោះស្រាយ​វិញ តើ​ប្រាក់​ចំណូល​នេះ​បាត់​ទៅ​ណា ឬ​ក៍មាន​គោលការណ៍ ប្រែប្រួល​យ៉ាងម៉េច បានជា​គ្មាន​ការជូនដំណឹង ?
​ពាក់ព័ន្ធ​ករណី​ភាព មិន​ប្រក្រតី​ខាងលើនេះ លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង បាន​ប្រាប់​អ្នកកាសែត​ថាៈ លោក​នឹង​រៀបចំ​ការប្រជុំ ដោះស្រាយ​បញ្ហា ខាងលើ​នៅ ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥​ខាងមុខនេះ  បើ​ទោះ​យ៉ាងណាក្តី   មន្ត្រីរាជការ​ក្នុង​សាលាក្រុង​កំពង់ឆ្នាំង ចាំ​មើល​ថា តើ​មាន​ការដោះស្រាយ ដូច​ការអះអាង​របស់​លោក​អភិបាលក្រុង​រូបនេះ ដែរឬទេ ហើយ​លោក​អភិបាលក្រុង គួរតែ​រៀបចំ​ការងារ តាម​ប្រតិទិន​អោយបាន​ត្រឹមត្រូវ មិន​គួរ​ទុក​អោយ​គរ​ដូច​ភ្នំ​បែប​នោះ​ឡើយ ៕

2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya