ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » យុវជន​ស្ទាវ​ញៀន​ថ្នាំ​ម្នាក់ ទាញ​កាំបិត​បុ័ង​តោ កាប់​គេ​រង​របួស ​

យុវជន​ស្ទាវ​ញៀន​ថ្នាំ​ម្នាក់ ទាញ​កាំបិត​បុ័ង​តោ កាប់​គេ​រង​របួស ​

តាកែវ ៖ យុវជន​ស្ទាវ​ញៀន​ថ្នាំ​ម្នាក់ បាន​ទាញ​បុ័ង​តោ កាប់​ទៅលើ​អ្នកជិតខាង បណ្តាលឲ្យ​រង របួស​ជា ទម្ងន់ ដោយសារតែ​ខឹង​នឹង​គេ​ប្រាប់ កុំឲ្យ​ប្រើប្រាស់​គ្រឿងញៀន និង​ឃាត់​កុំឲ្យ​អាដៃ​ខ្លួនឯងត​ទៅ​ទៀត ។​
​ហេតុការណ៍​ជនសង្ស័យ​ញៀន​ថ្នាំ យក​កាំបិត​បុ័ង​តោ ទៅ​កាប់​បុរស​វ័យ​ចំណាស់ ឲ្យ​រងរបួស​ជា​ទម្ងន់ បាន​កើតឡើង នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ ២០១៥ នៅ​ឃុំ​ពត់​ស ស្រុក​បាទិ ហើយ​នៅ​ព្រឹក​ថ្ងៃ ចន្ទ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បញ្ចូន​មកកាន់ តុលាការ​ខេត្ត​តាកែវ ។​
​ជនសង្ស័យ​ដែល​សមត្ថកិច្ច បញ្ចូនទៅ​កាន់ តុលាការ​មាន​ឈ្មោះ វ៉ាន់ ភក្ដី ភេទ​ប្រុស អាយុ​២៨ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចំ​បក់ ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ មាន​មុខរប​មិន​ពិតប្រាកដ ដោយឡែក​ជនរងគ្រោះ​ឈ្មោះ ដូ ភារុណ អាយុ​៤៤ ឆ្នាំ រស់ នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។​
​មុនពេល​កើតហេតុ ជនសង្ស័យ​កំពុងតែ​ញៀន​ថ្នាំ និង​បាន​យក​ឡា​ម​មក​អារ​កដៃ ខ្លួនឯង ពេល​ឃើញ​សកម្មភាព​បែប​នេះ ជនរងគ្រោះ​ក៏​មក​ស្ដីបន្ទោស និង​ឃាត់​កុំឲ្យ​អា​រកដៃខ្លួន ឯង​ទៅ​ទៀត​។ ក៏​ប៉ុន្តែ​យុវជន​ញៀន​ថ្នាំ ក៏​ខឹង​ហើយ​បាន​យក​កាំបិត​បុ័ង​តោ កាប់​ឲ្យ​បុរស​វ័យ​ចំណាស់ នោះ ឲ្យ​រង​របួសស្មា​ខាងឆ្វេង​ដាច់​ប្រហែល​១០ សង់ទីម៉ែត្រ និង​របួស​ដៃ​ដាច់​ប្រវែង​៤​សង់ទីម៉ែត្រ​។​
​គួរបបញ្ជាក់ថា ជនសង្ស័យ​គឺជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន ហើយក៏​ធ្លាប់​ជាប់​ពន្ធនាគារ នៅ​ខេត្ត ព្រះសីហនុ រយៈពេល​៩​ខែ ដោយសារតែ​ប្រើ​ការប្រើប្រាស់ ថ្នាំញៀន​នេះ​ផងដែរ​៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya