ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​១ ឃាត់ខ្លួន​មុខសញ្ញា​ប្លន់​ទើប​ចេញពី​គុក ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ ​

នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​១ ឃាត់ខ្លួន​មុខសញ្ញា​ប្លន់​ទើប​ចេញពី​គុក ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ ​

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​ប្លន់ ហើយ​ទើបតែ​ចេញ​ពី​ពន្ធ​ធានា​គារ ត្រូវបាន​នគរបាល​ខណ្ឌទួលគោក​ចាប់ខ្លួន​ជាក់ស្ដែង បន្ទាប់ពី​រូបគេ​បានធ្វើ​សកម្មភាព​ជក់​គ្រឿងញៀន គាប់​ជួន​ប្រទះ​និង​កម្លាំង​សមត្ថកិច្ច​ឃាត់​តែម្តង និង​ដកហូត​ថ្នាំញៀន​១​កញ្ចប់​តូច រួម​ទាំង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​ផង​ដែរ ។ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨​ខែ​ធ្នូ ឆ្នាំ​២០១៥ តាម​បណ្តោយ​២៧៣ ភូមិ​១៤ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក​។​
​ជនសង្ស័យ​មាន​ឈ្មោះ​រៀល វ៉ាន់​ថេត អាយុ​៣៦ ភេទ​ប្រុស មុខ​របប​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២ ផ្លូវ​រថភ្លើង ភូមិ​១៤ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក​។​
​បើ​តាម​ប្រភព​ពី​នគរបាល​ខណ្ឌ​ទួលគោក​បានអោយដឹងថា នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​គឺ​កម្លាំង​សមត្តកិច្ច​ខណ្ឌ​ទួលគោក​បាន​ធ្វើកា​រ​ល្បាត​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ត្រូវបាន​ចាប់ខ្លួន​ជាក់ស្ដែង​តែ​ម្ដង​។ គួរ​បញ្ចាក់​ផងដែរ​ថា ជនសង្ស័យ​ខាងលើ​នេះ​ធ្លាប់​ជាប់ពន្ធ​ធានា​គារ​អស់​រយះពេល​៦​ឆ្នាំ​ផង​ដែរ​ពី​បទ​ប្លន់ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នគរបាល​ប៉ុសិ៍​បឹងកក់​១ បញ្ចូនទៅ​អធិការ​ខណ្ឌ​ទួលគោក​ដើម្បី​សាកសួរ​និង កសាង​សំណុំរឿង​ចាត់ការ​តាម​និតីវិធី ៕

734829_453784128140016_5016718189650248169_n 10391550_453784238140005_6143630933742930671_n941010_453784144806681_2749267573142903997_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya