ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » នៅ​ស្ទឹង​មានជ័យ បុរស​ម្នាក់​ដេក​ស្លាប់ ក្នុង​បន្ទប់​ជួល ​

នៅ​ស្ទឹង​មានជ័យ បុរស​ម្នាក់​ដេក​ស្លាប់ ក្នុង​បន្ទប់​ជួល ​

ភ្នំពេញ​៖ បុរស​ជា​អ្នកលក់​គ្រឿង ហូបចុក​តាម​រទេះរុញ​ម្នាក់ បាន​ដេកស្លាប់ ចោល​ប្រពន្ធ​និង​កូន ហើយ​បង្ក​ការ​ភ្ញាក់ ផ្អើល បន្ទាប់​ពី​ប្រពន្ឋ ដាស់​មិន​កម្រើក កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥​នៅ​បន្ទប់​ជួល ក្នុង​ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
​ស្ត្រី អ៊ុក រដ្ថា អាយុ​២៦​ឆ្នាំ ដែល​ត្រូវ​ប្រពន្ឋ បានឲ្យដឹងថា ប្តី​របស់​គាត់​មាន​ឈ្មោះ ម៉ៅ សំអឿន អាយុ​២២​ឆ្នាំ មាន​ស្រុក កំណើត​នៅ ភូមិ​ព្រែរ​ន្ទះ ឃុំ​ព្រែក​រន្ទះ ស្រុក​ពោធិ​រាំង ខេត្ត​ព្រៃវែង ហើយ​ពួកគាត់​មាន​កូនស្រី​ម្នាក់ អាយុ​៤​ឆ្នាំ បាន​ចាកចេញ​ពី​ស្រុកកំណើត មក​ប្រកប​មុខរបរ​លក់ដូរ និង​ជួល​បន្ទប់​នៅ​កន្លែងកើតហេតុ ហើយ​ក្នុង ប៉ុន្មាន​ថ្ងៃនេះ ប្តី​របស់​គាត់​ចេះតែ ត្អូញ​ប្រាប់​គាត់​ថា ឈឺ​ស្មា​ខាងឆ្វេង ពិបាក​ក្នុង​ការ​អូសរ​ទេះ​ដើរ​លក់​តែ ដោយ សារ​ជីវភាព​ក្រក្រី​ពេក ប្តី​របស់​គាត់​ចេះតែ​ខំប្រឹង ដើម្បី​ជីវភាព​គ្រួសារ ។ លុះ​នៅ​ឈប់​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៥ ប្តី​របស់​គាត់​បាន​ត្រឡប់មក​ពី​លក់​វិញ ក៏​បាន​រៀបចំ​និង​ទុកដាក់ ឥ​វ៉ាន់​ដូច​រាល់​ដង​ហើយ បាន​នាំគ្នា​ចូល​ទៅ​សម្រាក រហូតមកដល់​ម៉ោង ១២​និង​៥០​នាទី​ប្រពន្ធ របស់​គាត់​បាន​យកដៃ​ស្ទាប​ដើមទ្រូង​ប្តី ពុំ​ឃើញ​ដកដង្ហើម ក៏​ហើយ​បាន កោស​ខ្យល់ ដើម្បី​អោយ​បាន​ធូរ តែ​នៅ​តែ​មិន​អាច​ជួយ​បាន រួច​ក៏​មាន​ការភ្ញាក់ផ្អើល ស្រែកហៅ​អ្នកជិតខាង​ឲ្យជួយ តែ​ហួសពេល​ទៅហើយ ប្តី​របស់​គាត់​បាន​ដាច់ខ្យល់​បាត់ទៅហើយ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ​នេះ ក៏​បាន​រាយ​ការណ៏ ដល់​សមត្ថកិច្ច មូលដ្ឌាន ៕

CH-01437 CH-01438 CH-01439

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya