ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​គោយន្ត​ពីក្រោយ បណ្តាលឲ្យ​ស្លាប់​ទាំង​២​នាក់ ​

ម៉ូតូ​បុក​គោយន្ត​ពីក្រោយ បណ្តាលឲ្យ​ស្លាប់​ទាំង​២​នាក់ ​

កំពង់ស្ពឺ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ ជិះ​ម៉ូតូ​មួយគ្រឿង បាន​ទៅបុក​គោយន្ត​ពីក្រោយ បណ្តាលឲ្យ​ដួល​បោកក្បាល ស្លាប់​ភ្លាមៗ កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ស្ថិតក្នុង​ភូមិ​បាក់ក ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1DG-7768 បើកបរ​ដោយ​ឈ្មោះ​តាក់ វ៉ាន់ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំបួរ ស្រុក​បរ​សេដ្ខ ខេត្ត​កំពង់ស្ពឺ​ត្រូវជា​ប្តី ចំណែក​ប្រពន្ធ​មានឈ្មោះ​ណែម ចិន្តា អាយុ​៣២​ឆ្នាំ ។​
​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ពី​ត្បូង​ទៅ ជើង​តាម​បណ្តោយ ផ្លូវ​លេខ​៤១ លុះ​មកដល់​ចំណុច​ខាងលើ ក៏​បាន​បុក​គោយន្ត​ពីក្រោយ​បណ្តាល​ឲ្យ ស្លាប់​ទាំង​ពីរ​នាក់​តែម្តង ។​
​ក្រោយ​កើតហេតុ អ្នកបើកបរ​គោយន្ត​បាន​គេចខ្លួន​បាត់ ចំណែក​សព​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ត្រួវបាន​សមត្ថកិច្ច​ទៅ សាច់ញាតិ​យក​ទៅ​ធ្ចើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ជនរងគ្រោះ​រួម​ជាមួយ​គោយន្ត ត្រូវ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​គងពិសី ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវ ច្បាប់​៕

Hong-0693

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya