ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ខាត់ សាក់ ជា​អ្នក​រកស៊ី​ជំនួញ​បទល្មើស​ព្រៃឈើ ​

លោក ខាត់ សាក់ ជា​អ្នក​រកស៊ី​ជំនួញ​បទល្មើស​ព្រៃឈើ ​

ខេត្ត​មណ្ឌល​គី​រី​៖ លោក ខាត់ សាក់ ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​អូ​រាំង រង​ការចោទប្រកាន់​ថា​ជា​អ្នក​រកស៊ី​ជំនួញ​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​យ៉ាង សកម្ម ប្រចាំ​ស្រុក​កែវ​សី​ម៉ា​និង​ស្រុក​អូ​រាំង​ខេត្ត​មណ្ឌល​គី​រី​។ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​មេ​ម៉ង់ស្រុក​កែវ សី​ម៉ា​បានអោយដឹងថា បច្ចុប្បន្ន​នេះ​លោក ខាត់ សាក់ បាន​បោះទុន​រាប់​ម៉ឺន​ដុល្លារ​អោយ​មនុស្ស​ជំនិត​របស់ ខ្លួន​ឈ្មោះ​តា ជា នៅ​ភូមិ​ត្រាំ​កិត (​ឬ​ពូ​កេះ​)​ឃុំ​មេ​ម៉ង់ស្រុក​កែវ​សីម៉ា​ជា​អ្នក​ចាំ​ទទួល ទិញ​ឈើ​គ្រប់​ប្រភេទ​ដូចជា ៖ សុ​ក្រំ គគីរ នាងនួន​ធ្នង់​ជាដើម​ក្នុង​មួយថ្ងៃៗ​មិន​ក្រោម ពី​១០​ម៉ែត្រ​គួប​ទៅ​២០​ម៉ែត្រ​គួប​នោះ​ទេ​ចំណែក​លោក​ខាត់ សាក់​ជា​អ្នកមើល​ការ ខុស​ត្រូវ​និង​ជួយ​សំរួល​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ព្រោះ​លោក​អាង​អំណាច​ជា​យោធា ស្រាប់​និង​មិន​ខ្លាចញញើត​ចំពោះ​អង្គភាព​ប្រឆាំង​ពុករលួយ​នោះដែរ​។ រថយន្ត​ដែល លោក​ខាត់ សាក់ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​រាល់ថ្ងៃ​មានដូចជា គោយន្ត​ច្នៃ បា​កុង និង​អា​រេ​វ​ជាដើម​។​ប្រភព​បាន​បន្ត​ទៀត​ថា​ឈើ​ដែល​ក្រុម​លោក​ខាត់ សាក់​ទិញ ប្រមូល​បាន​ហើយ​គឺ​រៀបចំ​ដាក់​រថយន្ត​យី​ឌុប​ប្រាំ​ផ្លូវ​ដឹក​កាត់​ស្រុក ស្នួល​ខេត្ត​ក្រ ចេះ​តាម​ផ្លូវជាតិ​លេខ​៧​ឆ្ពោះទៅ​កាន់​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​និង បន្ត​ដឹក​ចូល​លក់​អោយ​ក្រុម​ឈ្មួញ​ក្នុង​ទឹកដី​ប្រទេស​វៀតណាម​តែ​ម្តង​។ គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច ពាក់ព័ន្ធ​ធ្វើការ​ចាប់​បង្ក្រាប​ទៅលើ​ក្បួន​រថយន្ត​ដឹក​ឈើ​របស់​លោក ខាត់ សាក់ ម្តង​ណា​ទេ​។ ពី​ព្រោះ​សមត្ថកិច្ច​ទាំងនោះ​ខ្លាច​អំណាច​ទឺកប្រាក់​បុណ្យស័ក្កិ​របស់លោក ខាត់ សាក់​។ តាម​ប្រភព​ជិតស្និទ្ធ​បាន​បង្ហើប​អោយដឹង​ដែរ​ថា បច្ចុប្បន្ន​នេះ​នៅក្នុង​ស្រុក​អូ​រាំង ជា​តំបន់​ដែល​លោក​ខាត់ សាក់ គ្រប់គ្រង​បាន​ដាក់ពង្រាយ​កូនចៅ ដើម្បី​ប្រមូល ទិញ​ឈើប្រណិត​នាងនួន​ធ្នង់​ដឹកជញ្ជូន​យកទៅលក់​អោយ​ក្រុម​ឈ្មួញ​វៀតណាម តាម​ច្រក​ដាក់​ដាំ​ក្នុងស្រុក​អូ​រាំង​មួយ​យប់ៗ​មិន​ក្រោម​ពី​៤​ទៅ​៥​រថយន្ត ៕
12431432_160940460936090_1026251056_n 12431715_160940174269452_709175709_n 12442842_160940714269398_1204300158_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya