ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​បុរស​ម្នាក់ ចាយ​លុយ​ដុល្លារ​ខ្មោច​

ប៉ូលិស​ចាប់​បុរស​ម្នាក់ ចាយ​លុយ​ដុល្លារ​ខ្មោច​

​កំពង់ឆ្នាំង ៖​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៩​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៥​។ អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​លើ​បាន​ព្រួត​គ្នា​ចាប់បាន​ជនសង្ស័យ​ម្នាក់ ប្រគល់ឲ្យ​សមត្ថកិច្ចន​គ​របាល​ក្រុង​កំពង់ឆ្នាំង នៅពេល​ជនសង្ស័យ​រូបនោះ បាន​យក​ក្រដាសប្រាក់​១០០​ដុល្លារ​ក្លែងក្លាយ​សម្រាប់​សែន​ឲ្យ​ខ្មោច យក​ទៅ​ទិញ​ខោអាវ​ក្នុង​ផ្សារលើ​។  បុរស​សង្ស័យ​រូប​នោះ​មានឈ្មោះ ជា រតនៈ​អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ ស្រុក​មង្គល​បូរី ខេត្តតាកែវ​។ គេ​បាន​ឆ្លើយ​ត្រឡប់ត្រឡិន ម្តងថា គេ​បាន​ធ្វើដំណើរ​មកពី​ខេត្ត​បាត់ដំបង បំណង​ទៅ​ស្រុក​នៅ​ខេត្ត​តាកែវ​។ ម្តងថា ទើប​ចេញពី​មន្ទីរពេទ្យ​ខេត្ត​ហើយ​ទៅ​ទិញ​ខោ​អាវ​ស្លៀក ត្រូវ​គេ​ចាប់ខ្លួន​។ នៅក្នុង​ករណី​នេះ​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ឃើញ​លុយ​ដុល្លារ​ក្លែងក្លាយ សម្រាប់​ដុត​សែន​ខ្មោច ចំនួន​១៤៦០ ដុល្លារ និង​លុយ​ខ្មែរ ចំនួន​៣៥០០​រៀល​។ ក្រៅពី​នោះ​ឃើញ​មាន​សំបុត្រ​វេជ្ជបញ្ជា​ទិញ​ថ្នាំ​របស់​គ្រូពេទ្យ ខេត្ត​បាត់ដំបង​។​
​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា ពេល​សាកសួរ​ចម្លើយ​មិន​បាន​លទ្ធផល​នោះ​ទេ ព្រោះ​ម្តងថា​ធ្វើ​អង្គរក្ស ម្តង​ថា​ធ្វើ​ទាហាន ម្តង​ថា​ដេកពេទ្យ ចំណែក​ក្នុង​កាបូបស្ពាយ​របស់គេ​មាន ភួយ​ដណ្តប់ មាន​ថ្នាំដុសធ្មេញ មាន​សាប៊ូ ខោអាវ និង​គួបផ្សំ​មាន​សំបុត្រ​បញ្ជាក់​គ្រូពេទ្យ​ផង​នោះ​។ សមត្ថកិច្ច​នគរបាល​បាន​ឆ្លង​យោបល់ ថ្នាក់លើ ក៏ដូចជា​ព្រះរាជអាជ្ញា ទើប​សន្និដ្ឋានថា ជា​មនុស្ស​មាន​ស្មារតី​មិនល្អ ហើយ​បាន​សម្រេច ធ្វើការ​អប់រំ​ណែនាំ ឲ្យ​ត្រឡប់​ទៅ​វិញ ដោយ​បាន​ដកហូត​ប្រាក់​ដុល្លារ​សម្រាប់​សែនខ្មោច​ទុក កុំឲ្យ​យក​ទៅចា យ​បន្តទៀត​។​
​ទន្ទឹមនេះ​ផង​ដែរ​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ឆ្នាំង​សុំ​អំពាវនាវ តាម​ការផ្សាយ​របស់​សារព័ត៌មាន បើ​ក្រុមគ្រួសារ បានឃើញ​ដូច​មាន​ភិនភាគ​នេះ សូម​ប្រញាប់​មក​ទទួលយក​ទៅ​ស្រុកកំណើត​ផង ព្រោះ​បុរស​នេះ​មាន​សតិ​មិន​ល្អ​ទេ កំពុង​តែលតោល​មិនដឹងថា​ហូប​បាយ​ទឹក​នៅ​ឯ​ណា​ទេ​៕
M28-12-15-b M28-12-15-b1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya