ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » បុរស​២​នាក់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ទៅបុក​គោយន្ត​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​ ​

បុរស​២​នាក់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ទៅបុក​គោយន្ត​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​ ​

ខេត្ត​ត្បូងឃ្មំ​៖ បុរស​ម្នាក់​ស្លាប់​និង​កន្លែង និង​ម្នាក់​ទៀត​បាន​រងរបួស​ធ្ងន់ ក្នុងខណៈពេល​ដែល​ពួកគេ​បើកបរ​ម៉ូតូ ក្នុងស្ថានភាព​ស្រវឹងស្រា ហើយ​ទៅ​បុក​និង​គោយន្ត​។​
​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៧ ខាងលិច​គីឡូម៉ែត្រ​លេខ​១៤២ ត្រង់​ចំណុច​មុខ​ផ្ទះ​ឈ្មោះ ហេង អី​ម ភេទ​ប្រុស​ស្ថិតនៅ​ភូមិ​ជើង​ខាល ឃុំ​មង់​រៀវ ស្រុក​- ខេត្ត​ត្បូងឃ្មុំ ។​
​លោក​វរសេនីយ៍ សូ សារ៉ាត់ នាយការិយាល័យ​នគរបាល ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មំុ បាន​បញ្ជាក់​ឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ អ៊ុក ឆៃ​ង​ន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​វាល​កណ្តៀង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ (​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​) ជនរងគ្រោះ​បើកបរ​ម៉ូតូ​ម៉ាក​អែរ​ប្លែត ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បាន​ឌុប​ឈ្មោះ ធួ​ក ថា​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទិ៍​ទី​2 ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ (​របួសធ្ងន់​) ។​
​លោក​បន្តថា ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង ហើយ​ទៅបុង​និង​គោយន្ត​មិន​ស្គាល់​ម៉ាក​ពណ៌​និង​អាសយដ្ឋាន​អ្នកបើកបរ (​ក្រោយពេល​កើតហេតុ​បើក​គេច​បាត់​) ។​
​ករណី​នេះ​ដែរ​ក្រោយ​កើតហេតុ នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​និង​វាស់វែង​ផងដែរ ហើយ​សព​ជនរងគ្រោះ​ក៏​ត្រូវបាន​ប្រគល់​ទៅ​ក្រុម​សារ ចំណែក​អត្តសញ្ញាណ​អ្នកបើកបរ​គោយន្ត​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​នាំ​ខ្លួន​យក​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​៕
1468562_1542089869447986_1124885104799099723_n 1909811_1542089882781318_7355109570588928041_n 1933841_1542089889447984_123819679638691706_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya