ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » រថយន្តបុក​ម៉ូតូ​រួច​ជ្រុល​ទៅបុក​រះមុខ​ផ្ទះ​អ្នកស្រុក របួសធ្ងន់​ស្រាល​២​នាក់ ខូចខាត​សំភា​រះ​មួយចំនួន​

រថយន្តបុក​ម៉ូតូ​រួច​ជ្រុល​ទៅបុក​រះមុខ​ផ្ទះ​អ្នកស្រុក របួសធ្ងន់​ស្រាល​២​នាក់ ខូចខាត​សំភា​រះ​មួយចំនួន​

​ខេត្តកណ្តាល ៖ នៅវេលា​ម៉ោង​២០.២០​នាទី ថ្ងៃទី​២៧ ខែធ្នូ ឆ្ន​២០១៥​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង​រវាង រថយន្ត និង​ម៉ូតូ បុក​គ្នា​ពេញទំហឹង លើ​កំណាត់​ផ្លូវជាតិ​២ ស្ថិត​ក្នុងភូមិ​ជ័យជំនះ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បណ្តាល​ឲ្យ​​រថយន្ត​បង្ក​ម៉ាក​កាមរី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2G-5831 បើកបរ​ដោយ​ឈ្មោះ ទូច ចិត្ត ភេទ​ប្រុស​៣៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពុក​ឫស ឃុំ​អញ្ចាញ​ក្រោម ស្រុក​ខ្សាច់កណ្តាល បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​ម៉ូតូ​ម៉ាក សង់​013 ពណ៌​ខ្មៅ ផ្លាកលេខ​លេខ ភ្នំពេញ 1CV-3965 បើកបរ​ដោយ​ឈ្មោះ ឡូត រ​ដ្ផា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ប្រជុំ​អង្គ ឃុំ​ជើង​កើប បណ្តាល​ឲ្យ​រងរបួស​ស្រាល និង​មាន​អ្នករួមដំណើ​ជាមួយ ជា​ប្រពន្ធ ឈ្មោះ សេង ភា​រុណ អាយុ​២១​ឆ្នាំ រងរបួស​ធ្ងន់​បាក់ជើង​ស្តាំ រួច​ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​លោក​ស​ង្ឈ ។​

 

​បន្ទាប់ពី​រថយន្ត​បង្ក​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​មនុស្ស​របួសធ្ងន់​ស្រាល​២​នាក់ ហើយ​នោះ​រថយន្ត​បង្ក​ក៏​ជ្រុល​ចង្កូត បុក​ចូល​រោង​មុខផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​ខូចខាត​សំភា​រះ​មួយចំនួនទៀត​ផងដែរ ។​

 

​ករណី​ខាងលើនេះ អ្នកបើកបរ​រថយន្ត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​នាំយក​យានយន្ត​ពាក់ព័ន្ធ ទៅ​រក្សាទុក​នៅ អធិការដ្ឋាន នគរបាល ស្រុក​កណ្ដាលស្ទឹង ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ តាមផ្លូវ​ច្បាប់ ៕gss dfsd fss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya