ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សន្តិសុខ​ម្នាក់​ដើរ​ឆ្លងផ្លូវ រថយន្តបុក​ស្លាប់

សន្តិសុខ​ម្នាក់​ដើរ​ឆ្លងផ្លូវ រថយន្តបុក​ស្លាប់

ខេត្តកណ្ដាល ៖ សន្តិសុខ​ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់ យ៉ាង​អាណោចអាធ័ម ខណៈ​ដើរ​ឆ្លងផ្លូវ កាលពី​វេលា​ម៉ោង​១៩.៣០​នាទី ថ្ងៃទី​២៧.១២.២០១៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ២២-២៣ ស្ថិតក្នុង​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

 

​រថយន្ត​បង្ក​ម៉ាក Mitsubishi Triton ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2M-6699 បើកបរ​ដោយ ជន​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​បាត់​) ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ បាន​បុក​អ្នក​ថ្មើរជើង កំពុង​ឆ្លងថ្នល់​ម្នាក់ ឈ្មោះ ម៉ម ស៊ីថន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​សន្តិសុខ មាន​ទីលំនៅ​ភូមិ ត្រើយ​បឹង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ។​

 

​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ធ្វើការ​វាស់វែង រួច​នាំយក​រថយន្ត​បង្កហេតុ ទៅ​រក្សាទុក​នៅ អធិការដ្ឋាន នគរបាល ស្រុក​អង្គស្នួល ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី​ច្បាប់ រីឯ​សព​រងគ្រោះ ត្រូវបាន​ប្រគល់ជូន ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya