ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​អំពាវនាវ​រក​ក្រុមគ្រួសារ សព​បុរស​ម្នាក់ ជិះ​ម៉ូតូ សេ​១២៥ ស្លាក​លេខ កណ្តាល 1R-2278 ​

ប៉ូលិស​អំពាវនាវ​រក​ក្រុមគ្រួសារ សព​បុរស​ម្នាក់ ជិះ​ម៉ូតូ សេ​១២៥ ស្លាក​លេខ កណ្តាល 1R-2278 ​

កណ្តាល​៖​កម្លាំង​នគរបាល ស្រុក​កៀនស្វាយ នៅ​ថ្ងៃ​អាទិត្យ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ បាន​ធ្វើ​ការអំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​បាត់ សមាជិកគ្រួសារ ជិះ​ម៉ូតូ ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1R-2278 សូម​មក​ទទួលយក​សព នៅ​ឃុំ​សំរោង​ធំ​។​
​ការអំពាវនាវ​របស់ កម្លាំង​នគរបាល ស្រុក​កៀនស្វាយ គឺ​ធ្វើឡើង​ក្រោយ​ពី​ហេតុ​ការ បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​រេ​ចង្កូត​បុក បង្គោល​ស្លាក​សញ្ញា ស្លាប់​នៅនឹងកន្លែង នៅ​ម៉ោង ប្រមាណ ១៣៖៤០​នាទី លើ​កំណាត់​ផ្លូវ ជាតិ​លេខ​១ ស្ថិតនៅ​ចន្លោះ គីឡូម៉ែត្រ លេខ​៣៨-៣៩ ក្នុង​ភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​។ មន្ត្រីនគរបាល បានឲ្យដឹង​ទៀត ជនរងគ្រោះ​បាន ជិះ​ម៉ូតូ​ក្នុងទិសដៅ មកពី​អ្នក​លឿង ទៅ​ភ្នំពេញ មាន​អាយុ​ប្រហែល​៣០​ឆ្នាំ​៕

KS11265 KS11266 KS11267

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya