ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់ និង​ជិះ​ម៉ូតូ​បំបុក ហើយ​វាយ​សមត្ថកិច្ច​អោយ​របួសធ្ងន់​ ​

ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់ និង​ជិះ​ម៉ូតូ​បំបុក ហើយ​វាយ​សមត្ថកិច្ច​អោយ​របួសធ្ងន់​ ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ១៩​និង​៣០​នាទី​យប់ នៅ​ចំណុច​ដងផ្លូវ​ជាតិ​លេខ ៧​ថ្មី មុខ​សាលាស្រុក​កំពង់សៀម មាន​ករណី ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស (​ក្មេងៗ ០២​ក្រុម វាយតប់​គ្នា​) ពេលនោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​កំពង់សៀម​ចុះ​អន្តរាគមន៍ ស្រាប់តែ​ក្រុមក្មេងស្ទាវ​បាន​បើក​ម៉ូតូ​បំបុក និង​វាយ​ដោយ​ខ្សែរ​ក្រវ៉ាត់​ទៅលើ​សមត្ថកិច្ច​យើង​ឈ្មោះ ឡុង វុត្ថា ហៅ ម៉ៅ ភេទ​ប្រុស បណ្តាល​អោយ​ដួល​រងរបួស​ជា​ទម្ងន់​សន្លប់​បាត់ស្មារតី ត្រូវបាន​នាំ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ កាល់ម៉ែ​ត្រ ទីក្រុង​ភ្នំពេញ​។​
​ក្រោយ​ការខិតខំ​របស់​កងកម្លាំង​នគរបាល យើង​បាន​ឃាត់​បក្ស​ពួកក្មេង​ដែល​វាយ​សមត្ថកិច្ច​បាន​ចំនួន ០៤​នាក់​៖
០១-​ឈ្មោះ ប៉ិត ណា​រិទ្ធ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ស្នាក់​នៅ​កា​រ៉ាស់​លាង​រថយន្ត​ទន្លេ​អុំ​
០២-​ឈ្មោះ ណា​ង ណាក់ ភេទ​ប្រុស អាយុ ២១​ឆ្នាំ នៅ​ភូមិ​បឹង​កុក​១
០៣-​ឈ្មោះ តូច សុភា​រ៉ា ភេទ​ប្រុស អាយុ ២១​ឆ្នាំ រ​នៅ​ភូមិ​បឹង​កុក​១
០៤-​ឈ្មោះ រុន ហាក់ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ នៅ​ភូមិ​ស្រក​ឃុំ​ស្រក​។ ដកហូត​វត្ថុតាង ៖ ខ្សែរ​ក្រវ៉ាត់​ចំនួន ០៣ ស្បែកជើង​០២​គូ ម៉ូតូ ០៣​គ្រឿង រីឯ​បក្សពួក​ដទៃទៀត​រត់គេចខ្លួន​បាត់​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំនុំរឿង​ដើម្បី​បញ្ចូនទៅ​តុលាការ​ចាត់ការ​តាម​នីតីវិធី ដោយឡែក​ជនសង្ស័យ​ដែល​កំពុង​គេចខ្លួន សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់សៀម​កំពុង​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ដើម្បី​ចាប់ខ្លួន​។​
​ក្នុងនាម​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម សូម​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់ ជាពិសេស លោក ហួត វុទ្ធី ព្រះ​រាជ្ញ​អាជ្ញា បាន​ជួយ​ឧបត្ថម្ភ​ដល់​កំលាំង​សមត្ថកិច្ច​ដែល​ក្មេង​ទំនើង​បុក​ចំនួន​១០០០០០០​រៀល​។​
​យោង​មាត្រា​២១៧ -​ហិង្សា​ដោយ​ចេតនា លើ​អ្នក​ដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២​លាន ទៅ ៦​លាន​រៀល​។​
​ករណី​មាន​ស្ថាន​ទម្ងន់​ទោស ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន ទៅ ១០​លាន​រៀល​៕

5659_559318184245781_3714577686795356451_n 1186316_559318214245778_744380645308340312_n 10576898_559318164245783_1451225887039068575_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya