ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាលឲ្យ​ដាច់​កង់​មុខ​ម្ខាង គ្មាន​មនុស្ស​ណា​ម្នាក់​ទទួល​រងគ្រោះថ្នាក់ ​

ឡាន​បុក​ឡាន បណ្តាលឲ្យ​ដាច់​កង់​មុខ​ម្ខាង គ្មាន​មនុស្ស​ណា​ម្នាក់​ទទួល​រងគ្រោះថ្នាក់ ​

កំពត​៖ នៅវេលា​ម៉ោង​១២​និង​១៥​នាទី រំលង​ថ្ងៃត្រង់ ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ លើ​កំពូលភ្នំ​បូកគោ ឬរ​ម្មណី​យដ្ឋា​ន​”​ឋានសួគ៌​បូកគោ​” ចំណុច​ខាងកើត​កា​ស៊ីណ​បូកគោ ប្រមាណ​៤០០​ម៉ែត្រ ស្ថិតក្នុង​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​។​
​រថយន្ត​ទួរីស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-1445 ដឹក​អ្នកដំណើរ ចេញពី​លេងល្បែង​នៅ​កាស៊ីណូ​ខាងលើ ចុះ​មកក្រោម​វិញ មាន​ចំនួន​១១​នាក់ ទាំង​អ្នកបើកបរ​។ ចំណែក​រថយន្ត​ឆ្លាម ពាក់​ស្លាក​លេខ ភ្នំពេញ 2D-7262 បើក​បរ​បញ្ជ្រាស់​ទិស​គ្នា ជិះ​គ្នា​៤​នាក់ អ្នកបើកបរ​ជា​ជនជាតិ​ខ្មែរ និង​៣​នាក់​ជនជាតិ​បរទេស ក្នុង​គោលបំណង​ឡើង​ទៅ​ទេសចរ​លេង​លើ​ភ្នំ​បូកគោ លុះដល់​ចំណុច​កើតហេតុ មិនដឹង​យ៉ាង​មេច​បាន​ជា​រថយន្ត​ទាំង​២​បុក​គៀរ​គ្នា ក៏​បណ្តាល​ឲ្យ​ជួប​ឧបត្តិហេតុ​យ៉ាង​ដូច្នេះ​តែម្តងទៅ ប៉ុន្តែ​សំណាងល្អ គ្មាន​មនុស្ស​ណា​ម្នាក់​ទទួល​រង​គ្រោះថ្នាក់​អ្វី​ឡើយ​៕

V-0093 V-0094 V-0095

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya