ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » បង្ហោះ​ខ្លែងឯក​អបអរ ថ្ងៃ​បុណ្យ​ណូអែល និង​បង្កើត​ការជួបជុំ​ផ្តល់ ភាពសប្បាយ​ដល់​កសិករ ​

បង្ហោះ​ខ្លែងឯក​អបអរ ថ្ងៃ​បុណ្យ​ណូអែល និង​បង្កើត​ការជួបជុំ​ផ្តល់ ភាពសប្បាយ​ដល់​កសិករ ​

ភ្នំពេញ​៖ ខ្លែងឯក​ប្រមាណ ជាង​១៣០​គ្រឿង ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា យក​មក​ប្រមូលផ្តុំ​គ្នា នៅ​ក្នុង​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សន្ត​ហ្វ្រង់​ស្វ័​រ ដែល​ស្ថិត​ក្នុង​បរិវេណ ព្រះ​សហគមន៍​កាតូលិក សន្តី​ម៉ារី​ញញឹម នៅក្នុង​ភូមិ ចំការ​ទៀង ឃុំ​គុស ស្រុក ត្រាំកក់ ខេត្តតាកែវ ដើម្បី​ធ្វើ​ការប្រកួត​គ្នា បង្ហោះ​ដណ្តើមយក ជើង​ខ្លាំង និង​បង្កើត​ភាពសប្បាយៗ ក្នុងឱកាស​អបអរ​ថ្ងៃបុណ្យ​ណូអែល ឆ្នាំ ២០១៥ នេះ​។​
​លោក អូ​លី​វី​យេ (OLiveye) អភិបាល នៃ​ព្រះ​សហគមន៍ កាតូលិក​មណ្ឌល​ភូមិភាគ​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យដឹងថា «​រយៈ​៥​ឆ្នាំ​មកនេះ ព្រះ​សហគមន៍ កាតូលិក​នៅទីនេះ តែងតែ​បង្កើត​ឲ្យ មាន​កម្មវិធី​ទាក់ទិន ទៅ​និង​សាសនា​ផង ជា​ប្រយោជន៍​សម្រាប់​រំលឹក​ពី​វប្បធម៌​ខ្មែរ​ផង និង​ជា​ការបង្កើត​ការសប្បាយៗ ជូន​ប្រជាពលរដ្ឋ នៅក្នុង​តំបន់ ក្រោយ​សំរាក​នឿយហត់ ពី​ការងារ​បង្កបង្កើនផល​ស្រូវ ក្នុង​រដូវវស្សារ​នេះ​ផង​។​
​សម្រាប់​ឆ្នាំ​នេះ ក៏​មិន​ខុស​ពី​ឆ្នាំ​មុនៗ​ដែរ យើង​បាន​រៀបចំ​កម្មវិធី​ជាច្រើន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​សប្បាយរីករាយ​ក្នុងនោះ​មាន​៖ ពិធី​អបរ​អរ​ថ្ងៃ​ព្រះ​យេស៊ូ​ប្រសូត្រ កម្ម​វិធី​សិល្បៈ​កំសាន្ត​នានា ដែល​សម្តែង​ដោយ​ក្រុមយុវជន នៅទីនេះ បង្កើត​ព្រឹត្តិការណ៍​បង្ហោះ​ខ្លែង​ឯក​៥​ឆ្នាំ​ជាប់ៗ​គ្នា ហើយ​ឆ្នាំ​នេះ​មានការ​ប្រណាំងសេះ ជូន​កំសាន្ត​ដែលមាន អ្នកចូលរួម​គាំទ្រ​យ៉ាងច្រើន​កុះករ​»​។ នេះ​ជា​ឱកាស​មួយ​ដើម្បី​រំលឹក ពី​វប្បធម៌​ខ្មែរ​នា​សម័យ​ដើម ដែល​ស្ទើតែ​បាត់បង់ ទៅ​ហើយ​ឲ្យ​ពលរដ្ ឋ​មកពី​គ្រប់​ទីកន្លែង ក្នុង​ឃុំ​គុ​ស​បាន​ដឹង​និង​រួម​គ្នា ថែរក្សា​ឲ្យនៅ​គង់វង្ស​យូ​អង្វែ​ង ព្រមទាំង​ចូលរួម សប្បាយ​ទាំងអស់គ្នា ។​
​លោក ប៉ិល ជឿន ជា​ព្រឹទ្ធាចារ្យ​មួយរូប​ចូលរួម ក្នុង​ព្រឹត្តិការ​នោះ​បាន​ថ្លែងឲ្យដឹងថា ការ​បង្ហោះ​ខ្លែង និង​ការ​ប្រណាំងសេះ​នេះ ជា​វប្បធម៌​ខ្មែរ​មួយ​មាន​តាំងពី សម័យ​ដើម​មកម្ល៉េះ ហើយ​ប្រជាជន​ខ្មែរ​តែង​នាំគ្នា ប្រារ​ពពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ប៉ុន្តែ​មួយ​រយៈកាល ចុងក្រោយ​នេះ ស្ទើតែ បាត់បង់​ទៅ​ហើយ​ពិសេស អ្នក​នៅ​តំបន់​នេះ​ពុំ ដែល​បាន​ឃើញ​នោះទេ លោក​ព្រឹទ្ធា​ចារុ្យ​បាន​រំលឹក ពី​ប្រវត្តិ​បង្ហោះ​ខ្លែង​នេះ​ថា ជា​ការនិយាយ​តមាត់​គ្នា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ មិនសូវ​មាន​ចែង​ទុក​នៅ​ក្នុង​ក្បួន ច្បាប់​ខ្មែរ​ទេ​តែ​តាម​ប្រវត្តិ សិល្បៈ​វប្បធម៌​អក្សរសិល្ប​ក្នុង​រឿង ធនញ្ជ័យ ដែល​ជា​អ្នកប្រាជ្ញ​ខ្មែរ ដែល​ត្រូវ​គេ​ចាប់យក ទៅ​ដាក់គុក នៅ​ស្រុក​ចិន បាន​ធ្វើ​ខ្លែងឯក​នេះ ឡើង​ដើម្បី​រំដោះ​ខ្លួន ចេញពី​ស្រុក​ចិន និង​បាន​មក​ស្រុក​ខ្មែរ​វិញ ដោយ​នាំនូវ​សួយសារអាក​រ យ៉ាងច្រើន​សន្ធឹកសន្ធាប់ មក​ជាមួយ​ផង​។​
​សូមបញ្ជាក់​ថា ការរៀបចំ​ព្រឹត្តិការណ៍ ប្រកួត​ខ្លែងឯក​នៅ​ឃុំ​គុស​នេះ មាន​រយៈពេល​៥​ឆ្នាំ​ជាប់ៗ​គ្នា មាន​ពលរដ្ឋ​នាំ​ខ្លែងឯក​មក​ប្រគួត ជាច្រើន​គ្រឿង ចំពោះ​អ្នក​ទទួលបាន ចំណាត់ថ្នាក់​ល្អ​ជាង គេ​នឹង​ទទួលបាន​រង្វាន់ លើកទឹកចិត្ត​ពី​គណៈកម្មការ​រៀបចំ ក្រោម​ការឧបត្ថម្ភ ទាំងស្រុង​ពី​លោក អភិបាល អី​លីវេ​យេ និង​សប្បុរសជន​ជាតិ អន្តជាតិ​មួយចំនួន​ក្នុងនោះ ក៏​មាន​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន កម្ពុជា​ផង​ដែរ​៕

17749_833493586776915_1066769459868729256_n 1916910_833493576776916_2593266534560943501_n V-0077

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya