ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៦​ខែ​ធ្នូ​ឆ្នាំ​២០១៥ កើតឡើង​៩​លើក ស្លាប់​៤​នាក់ របួស​៨​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៦​ខែ​ធ្នូ​ឆ្នាំ​២០១៥ កើតឡើង​៩​លើក ស្លាប់​៤​នាក់ របួស​៨​នាក់​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ឲ្យដឹង​ថា កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក ក្នុង​នោះ​យប់​៤​លើក​, បណ្តាលឲ្យ​មនុស្ស​ស្លាប់​៤​នាក់ (​ប្រុស​) អ្នករងរបួស​ធ្ងន់ ៨​នាក់ ( ស្រី​១​នាក់​) និង​រង​របួសស្រាល​១​នាក់ (​ប្រុស​)​។​
​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​បាន​បង្ក​ឲ្យ មាន​ការខូចខាត យានយន្ត​សរុប​ចំនួន​១៦​គ្រឿង​រួមមាន​ម៉ូតូ​ចំនួន​៨​គ្រឿង​, រថយន្ត​ធុន​តូច​៥​គ្រឿង និង​យាន​ផ្សេងៗ ៣​គ្រឿង​។​
​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យដឹងថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​២​លើក​,​ស្រវឹង​៣​លើក ,​ប្រជែង​គ្រោះថ្នាក់​១​លើក​,​បត់​គ្រោះថ្នាក់ ១​លើក ,​ម៉ូតូ​បុក​ទ្វារ​រថយន្ត​១​លើក និង​កត្តា​យានយន្ត​១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៦​នាក់ (​យប់​៣​នាក់​)​។​
​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន ៥៩៧​គ្រឿង (​រថយន្ត​ធំ ២០៧​គ្រឿង​) ស្មើនឹង​៥៩៧​ករណី​, ល្មើស​ក្រដាស​ស្នាម​៣៨៨​គ្រឿង ស្មើនឹង ៣៨៨​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​២០៩​គ្រឿង ស្មើនឹង​២០៩​ករណី​។ ដោយឡែក​សម្រាប់​ម៉ូតូ​នា​ថ្ងៃ​ដដែល​ត្រូវ​បាន​ផាកពិន័យ​សរុប​ចំនួន​៥១១ គ្រឿង​៕
12308527_1938623276362683_2708507084245593884_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya