ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ឡាន បណ្តាលឲ្យ​រងរបួ​សបា​ក់ជើង​ទាំង​២​នាក់ ​

ម៉ូតូ​បុក​ឡាន បណ្តាលឲ្យ​រងរបួ​សបា​ក់ជើង​ទាំង​២​នាក់ ​

ភ្នំពេញ​៖ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​គូទ​រថយន្ដ​កាមរី​មួយ​គ្រឿង​ដែល​កំពង់​បត់​ឆ្លងផ្លូវ​ត្រលប់​ក្រោយ បណ្ដាលអោយ​រងរបួស​បាក់ជើង​ទាំង​ពីរ​នាក់ ហើយ​រថយន្ដ​បើក​រត់​គេចខ្លួន​បាត់​។
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៤០​នាទី​យប់​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​២៧១ នៅ​ទល់មុខ​ផ្សារ​ទំនើប សិន​ត្រល់ ស្ថិតក្នុង​សង្កាត់ ទួល​ទំពូង​២ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​។
​ នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ម៉ាក ស្កូប​ពី ព​ណ៍សរ ពាក់​ស្លាក​លេខ ភ្នំពេញ​1AV-0888 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ដ​កាមរី​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​ដែល​កំពង់​បត់​ឆ្លងផ្លូវ​ត្រលប់​ក្រោយ​ពេញទំហឹង​បណ្ដាល​អោយ​យុវជន​ទាំង​ពីរ​នាក់​រងរបួស​បាក់ជើង​ទាំង​ពីរ​នាក់ ចំណែក​រថយន្ដ​បន្ថែម​ល្បឿន​ជិះ​រត់​គេចខ្លួន​បាត់​។
​ក្រោយ​កើតហេតុ​រថយន្ដ​សង្គ្រោះបន្ទាន់​បានមក​ដឹក​ជនរងគ្រោះ​ទាំង​ពីរ​នាក់​យក​ទៅ​សង្រោះ​នៅ​មន្ទីរពេទ្យ រឺឯ​ម៉ូតូ​សមត្ថកិច្ច​បានយ​ក​ទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល ទួល​ទំពូង​២​ដើម្បី​រងចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅវិញ​៕
KS11263 KS11264

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya