ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឆេះ​ទីតាំង​ឡ​ដុត​កំដៅ​​ធ្វើ​ខ្យូ​ង​អនាម័យ​​ផ្អើល​ប្រជាពល​រដ្ឋ​ទាំង​កណ្តាលយប់​ ​

ឆេះ​ទីតាំង​ឡ​ដុត​កំដៅ​​ធ្វើ​ខ្យូ​ង​អនាម័យ​​ផ្អើល​ប្រជាពល​រដ្ឋ​ទាំង​កណ្តាលយប់​ ​

ភ្នំពេញ​៖ អគ្គិភ័យ ១ បាន​ឆាបឆេះ​ឡ ដុត​កំដៅ​ធ្វើ​ខ្យូ​ង​អនាម័យ​ទាំង​កណ្តាលរាត្រី បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លង់លក់​ក្នុង​ដំណេក​យ៉ាង​ស្រួល នាំគ្នា​រត់​ចុះ​មកជួយ​អន្តរាគមន៍​ពន្លត់​ព្រោះ ខ្លាច រាលដាល​ធំដុំ​ឡើង ។ ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ២៤ នឹង ៣០ នាទី រំលង អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ១១ ខែកញ្ញា​ឆ្នាំ ២០១៣ ស្ថិតនៅក្នុង​ទីតាំង​ឡ​ដុត​កំដៅ​ធ្វើ​ខ្យូ​ង​អនាម័យ ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។
​    ​យោងតាម​ប្រភពព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ម្ចាស់​ទីតាំង​ខាងលើនេះ​មានឈ្មោះ ឡាយ ឃាង ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ស្នាក់នៅ​ចំណុចកើតហេតុ  ហើយ​ក្នុង​ទីតាំង​ឡ​ដុត​កំដៅ​ធ្វើ​ខ្យូ​ង​អនាម័យ មាន​កម្មករ​ចំនួន ១៧ នាក់ ។ ប្រភព​ដដែល​បាន​បន្តថា​មុនពេល​កើតហេតុ​មាន​គ្រោះ​អគ្គិភ័យ​គឺ​កម្មករ នៅក្នុង​ទីតាំង​ទាំងអស់
​បាននាំគ្នា រៀបចំ​ទីតាំង​ឡ ដើម្បី​អនុ​វត្ថ​ន៍​ការ​កំដៅ​ឈើ​ឲ្យ​ក្លាយ​ទៅ​ខ្យូ​ង​អនាម័យ ខណៈ​ពួកគេ​បានរៀបចំ​ហើយ​នោះ ក៏បាន​បង្កា​ក់​ភ្លើង​ដុត ក៏​ស្រាប់តែ​ឆាបឆេះ​ចេញ​ជា​អណ្តាតភ្លើង​យ៉ាង សន្ធោ សន្ធៅ​ខុសប្លែក​ពីថ្ងៃ​រាល់ដង ។ ពេល​ឃើញ​ដូចនេះ​កម្មករ​ទាំងអស់​បាន​ភ្ញាក់ផ្អើល​ឡើង​នេះ​គ្នា​ស្រែក​ឡុ​ឡា​សុំ ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជិតខាង​នាំគ្នា​ចូលមក​ជួយ​ជះ​ទឹក​ពន្លត់ ប៉ុន្តែ​ទោះបីជា​ប្រជាពលរដ្ឋ​នឹង​អាជ្ញាធរ​មូលដ្ឋាន ព្យាយាម​អន្តរាគមន៍​យ៉ាងណាក៏ដោយ នៅតែ​អគ្គិភ័យ​នេះ​មិនអាច​រលត់ទៅវិញ​ឡើយ ។ រហូតដល់​សមត្ថកិច្ច សម្រេច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន ១ គ្រឿង​ចុះមក​ដល់​កន្លែង កើតហេតុ​ជួយ​បាញ់​ទឹក​ពន្លត់ ទើប​អាច​ទប់ស្កាត់
​អណ្តាតភ្លើង​ទាំងនេះ​ឲ្យ​រលត់ទៅវិញ​ទាំងស្រុង ដោយ​មិនមាន ប៉ះ ពាល់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ ប៉ុន្តែ​បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ នឹង​សម្ភារ​ជាច្រើន នៅក្នុង​ឡ​ដុត​កំដៅ​ធ្វើ​ខ្យូ​ង​អនាម័យ​។
​    ​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា​អគ្គិភ័យ​នេះ​បង្កឡើង​ដោយសារ​ការធ្វេសប្រហែស​របស់​ក្រុមកម្មករ ដែល​អនុ​វត្ថ​ន៍​ការងារ​មិន​ត្រឹមត្រូវ​ទៅតាម​ការបញ្ជា​របស់​មេ​ពួកគេ ទើប​បណ្តាល​ឲ្យ​ឆាបឆេះ​ក្លាយជា​អគ្គិភ័យ​បែប នេះ​តែម្តង​។ ហើយ​ចំនួន​នៃ​ការខូចខាត​ខាងលើនេះ​សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​រោម​មើល​ហេតុការណ៍​នេះ​បាន​និយាយ​ស្នើសុំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​មេត្តាជួយ​ប្រាប់ នឹង​ពន្យល់ ម្ចាស់​ទីតាំង​ឡើងវិញ​ផង​ពី​ការផលិត​ខ្យូ​ង​អនាម័យ​នេះ ព្រោះ​រាល់ថ្ងៃ​ពួកគាត់​រស់នៅ​ទីនេះ​មានការ​ព្រួយបារម្ភ យ៉ាងខ្លាំង​ចំពោះ​ការកើតមាន​អគ្គិភ័យ​ដូច​ករណី​ខាងលើនេះ​៕ ជាតិតា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya