ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » បាក់​បង្គោល​ភ្លើង សង្កត់​កម្មករ​២​នាក់ ស្លាប់​នៅ​កោះ​ញែក ​

បាក់​បង្គោល​ភ្លើង សង្កត់​កម្មករ​២​នាក់ ស្លាប់​នៅ​កោះ​ញែក ​

មណ្ឌលគិរី​៖ មនុស្ស​ពីរ​នាក់ បំរើ​ការងារ​នៅ​ក្រុមហ៊ុន EM ទទួល​ម៉ៅការ ខាង​អគ្គីសនី​ត្រូវបាន បង្គោល​ភ្លើង​បាក់​សង្កត់ ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង​គ្រា ដែល​ពួកគេ​ឡើង អូស​ខ្សែភ្លើង លើ​បង្គោល​នោះ​។ ហេតុ​ការ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤ រសៀល នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ ២០១៥ ស្ថិតក្នុង​ភូមិ​អូរ​យ៉េះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។ មុនពេល​កើតហេតុ​កម្មករ ទាំងពីរ​បាន​ឡើង​លើ​បង្គោល​ភ្លើង ដើម្បី​អូស​ខ្សែភ្លើង​តាម​ផ្លូវ​ក្នុង​ស្រុក​កោះ​ញែក ស្រាប់​មាន​សេចក្តីរាយការណ៍ មក​ថា​មាន​មនុស្ស​ចំនួន​ពីរ​នាក់ ត្រូវបាន​ស្លាប់​ដោយា​សារ បាក់​បង្គោល​ភ្លើង​សង្កត់ ជនរងគ្រោះ​បាន​ស្លាប់ ក្នុង​ហេតុការណ៍ នោះ​ទី​មួយ​ឈ្មោះ​សាន សុ​ធន់​ភេទ​ប្រុស​ជនជាតិខ្មែរ មាន​អាយុ 24​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រែក​តា ឃុំ​ពាម​ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​ទី​ពីរ យាម សុឃាម ភេទ​ប្រុស​អាយុ 15​ឆ្នាំ មាន​ស្រុកកំណើត​នៅ ខេត្ត​កោះកុង ក្នុង​ក្រង​ខេមរៈភូមិន្ទ សព​ទាំងពីរ​ត្រូវបាន​តំណាង ក្រុមហ៊ុន​និង​សាច់ញាត្តិ នាំយក​សព​មក​កាន់​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ដើម្បី​ចាត់​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
V-0065 V-006726-12-201566061

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya