ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ វាយ​បំបែក​កញ្ចក់​ឡាន​ប៉ូលិស រួច​យក​កាំភ្លើង​បាញ់​១៥​គ្រាប់​ ​

បុរស​ម្នាក់ វាយ​បំបែក​កញ្ចក់​ឡាន​ប៉ូលិស រួច​យក​កាំភ្លើង​បាញ់​១៥​គ្រាប់​ ​

ឧត្តរមានជ័យ ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤៤​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ជ័យ​និវត្តន៍ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។ ជនសង្ស័យ​ក្នុង​ករណី​នេះ​មាន​ឈ្មោះ​កែវ រតនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។​
​ផ្ដើមចេញ​ពី​ករណី​លួច​សូ​ឡា សមត្ថកិច្ច​បាន​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ​ម្នាក់ តែ​ក្នុង​ពេល​សមត្ថកិច្ច​ជិះ​រថយន្ត​ទៅ​ដល់​ផ្ទះ​ជនសង្ស័យ​នោះ ជនសង្ស័យ​បាន​ស្ទុះ​មក​វាយ​បំបែក​កញ្ចក់​ឡាន​របស់​សមត្ថកិច្ច រួច​បាញ់​ឡើង​លើ​ចំនួន​១៥​គ្រាប់​។​
កាលពី​យប់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ មាន​ករណី​លួច​សូ​ឡា​របស់​ប្រជាពលរដ្ឋ ហើយ​សមត្ថកិច្ច​ក៏​បាន​បើក​ការស្រាវជ្រាវ​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​។ លុះ​ព្រឹក​ឡើង​ក៏​នាំ​កម្លាំង​ចុះ​ទៅ​ចំណុចកើតហេតុ​ខាងលើ​ដើម្បី​ចាប់ ជនសង្ស័យ តែ​ពេល​សមត្ថកិច្ច​ជិះ​រថយន្ត​ទៅ​ដល់​នោះ ជនសង្ស័យ​ក៏​ស្ទុះ​មក​វាយ​បំបែក​កញ្ចក់​ឡាន​សមត្ថ​កិច្ច​ប្រទាញប្រទង់ ដណ្ដើម​កាំភ្លើង​បាន រួច​បាញ់​ឡើង​លើ​ចំនួន​១៥​គ្រាប់​។ ភ្លាមៗ​នោះ​សមត្ថកិច្ច​នគរបាល ក៏​បាន​សហការ​ជាមួយ​ប៉េអឹម ដើម្បី​បង្ក្រាប​ទៅលើ​ជន​នោះ​។ ចំណែក​ជនសង្ស័យ​នោះ ក្រោយពេល​បាញ់​រួច​ក៏​ទម្លាក់​កាំភ្លើង​ចុះ រួច​លើក​ដៃ​ឡើង​លើ​សុំ​រួច​ជីវិត ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្ដង​៕

M26-12-15-e1 M26-12-15-e2 M26-12-15-e3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya