ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » គោយន្ត​កន្ត្រៃ​បុក​ឡាន បណ្តាលឲ្យ​របួស​៣​នាក់​

គោយន្ត​កន្ត្រៃ​បុក​ឡាន បណ្តាលឲ្យ​របួស​៣​នាក់​

​ពោធិ៍សាត់ ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅលើ​ស្ពាន​ក្រគរ​ស្ថិតក្នុង​ភូមិ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​
មុនពេល​មាន​ករណី​នេះ គេ​បាន​ឃើញ​ក្រុម​ជនរងគ្រោះ​ទាំង​បី​នាក់​បាន​បើក​គោយន្ត​កន្ត្រៃ​លើផ្លូវ ជាតិ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ហើយ​មើលទៅ​មាន​ស្ថានភាព​លឿន​។ ខណៈ​មក​ដល់​លើ​ស្ពាន​ក្រគរ​ចំណុចកើតហេតុ ទំនង​ជា​សាង​លេខ​បង្កើនល្បឿន​ខុស​បច្ចេកទេស គោយន្ត​កន្ត្រៃ​នោះ​ក៏​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ ចូល​ទ្រូងផ្លូវ​អាទិភាព​របស់​គេ​។ ស្របពេលនោះ​ក៏​មាន​រថយន្ត​កាមរី​មួយ​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG.69-97 បាន​បោះពួយ​មកពី​ទិសខាងកើត​ទៅ​លិច​ច្រាសទិស​គ្នា ក៏​ងោក​ក្បាល​ចូល​ទ្រូងផ្លូវ​កណ្ដាល​ស្ពាន​ចំណុច​ខាងលើ រួច​ក៏​បុក​ពេញ​ទំហឹង​ខាងឆ្វេង​ចំក្បាល​គោយន្ត​នោះ បណ្ដាល​ឲ្យ​គោយន្ត​និង​រថយន្ត​សង្ខាង​ខូចខាត​យ៉ាងដំណំ ឯ​អ្នកបើក​គោយន្ត និង​អ្នកជិះ​បី​នាក់​របួសធ្ងន់​ស្រាល​រដូករណែល​លើ​ស្ពាន​នោះ​តែម្ដង​។​
​បុរស​ជា​ជនរងគ្រោះ​ក្នុងករណី​នេះ​ទី​១.​ឈ្មោះ ជ​ជន ម៉ៅ អាយុ​១៨​ឆ្នាំ ទី​២.​ឈ្មោះ ញឹម ស៊ី​ណាត អាយុ​១៨​ឆ្នាំ អ្នក​ទាំង​ពីរ​របួសធ្ងន់ និង​ទី​៣.​ឈ្មោះ កាន ស៊ី​ណាត អាយុ​២១​ឆ្នាំ របួសស្រាល​។ អ្នក​ទាំង​បី​មាន​ទីលំនៅ​ភូមិ​ទួល​ម្កាក់ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​៕
M26-12-15-k3 M26-12-15-k4 M26-12-15-k6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya