ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ដឹកអុស​បាក់ករ​ស្លាប់​

បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ដឹកអុស​បាក់ករ​ស្លាប់​


​កំពង់ស្ពឺះ​បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ជិះ​ម៉ូតូ​បុក​គូត​រថយន្ត​ដឹកអុស​បាក់ករ​ស្លាប់​ទាំងប្រល​ប់កាល​ពី​វេលា​ម៉ោង​១៩​នឹង​២០​នាទី​យប់​ថ្ងៃទី​២៥​ខែ​ធ្នូ​ឆ្នាំ​២០១៥​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤៤​ត្រង​ចន្លោះ​គីឡូម៉ែត្រ​លេខ​២១ ២២​ស្ថិតក្នុង​ភូមិ​អូរ​នាង​ហ៊ីង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​
បើតាម​សម្ដី​លោ​កវិន​ឡេង​ហួង​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​សំរោង​ទង​បាន​និយាយថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ភិន រឿន​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ពេជ្រ​សារ ស្រុក​កោះអណ្ដែត ខេត្តតាកែវ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​សង​សេរី​២០១៣​ពណ៏​ខ្មៅ​ពាក់​ស្លាក់​លេខ​តាកែវ​1I3859​យ៉ាង​លឿន​គុល​ដៅ​ពី​លិច​ទៅ​កើត​ហើយគ៏​ជ្រុល​ទៅ​បុក​គូត​រថយន្ត​មួយ​គ្រឿង​ម៉ាក់​តូ​ពិ​ជ​ពណ៏​ខ្មៅ​គ្មាន​ស្លាក់​លេខ​ក្នុងទិសដៅ​ស្របគ្នារ​យ៉ាង​ពេញទំហឹង​បណ្ដាលអោយ​ជនរងគ្រោះ​បាក់់ករ​ស្លាប់​នៅនឹងកន្លែង​។​
ក្រោយ​កើតហេតុ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​ដាក់​នៅ​វត្ត​អូ​ព្រុង​រងចាំ​សាច់ញ្ញាតិ​មក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រីអែ​ម៉ូតូ​នឹង​រថយន្ត​យក​ទៅ​រស្សាទុក​នៅ​អធិការ​ស្រុក​សំរោង​ទង​រងចាំ​ដោះស្រាយ​ជា​ក្រោយ​៕​ដោយ​សុខ​សំណាង​
IMG-20151226-WA0002 IMG-20151226-WA0003

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya