ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ជនជាប់ចោទ​អតីត​ឧកញ៉ា​សុខ ប៊ុន ដាក់​ពាក្យសុំ​នៅក្រៅ​ឃុំ មិនទាន់​មាន​ពន្លឺ​ពី​ចៅក្រម​ស៊ើបសួរ​ ​

ជនជាប់ចោទ​អតីត​ឧកញ៉ា​សុខ ប៊ុន ដាក់​ពាក្យសុំ​នៅក្រៅ​ឃុំ មិនទាន់​មាន​ពន្លឺ​ពី​ចៅក្រម​ស៊ើបសួរ​ ​

ភ្នំពេញ​៖ ជនជាប់ចោទ​អតីត​ឧកញ៉ា​សុខ ប៊ុន ជា​សេដ្ឋី​អចលនទ្រព្យ​មួយរូប ប៉ុន្តែ​មិន​មាន​សេចក្តីថ្លៃថ្នូរ​បាន​ប្រើ​អំពើ​ដ៏​សាហាវឃោរឃៅ​វាយ​ធ្វើបាប​ទៅ​លើ​កញ្ញា សា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍​កាលពី​ខែកក្កដា ឆ្នាំ​២០១៥ និង​បញ្ជា​ឲ្យ​អង្គរក្ស​របស់​ខ្លួន​បាញ់សម្លាប់ ក៏​ដូចជា​អំពើ​ព្រៃផ្សៃ​វាយ លោត​ធាក់ និង​ចាប់​សម្រាត​ផ្អើល​ពាស់ពេញ​ប្រទេស ត្រូវបាន​គេ​ដឹងថា កំពុង​ដាក់​ពាក្យសុំ​នៅ​ក្រៅ​ឃុំ ដើម្បី​ព្យាបាល​ជំងឺ ។​
​បើ​តាម​ការអះអាង​ពី​មេធាវី​តំណាង​ឲ្យ​ជនជាប់ចោទ​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ការ​ដាក់​ពាក្យ​ស្នើសុំ​នៅក្រៅ​ឃុំ ដោយសារ​កូនក្តី​របស់​ខ្លួន​មាន​បញ្ហា​សុខភាព ជំងឺ បណ្តាលមកពី​អារម្មណ៍​តានតឹង និង​ជំងឺលើសឈាម ក្នុងនោះ លោក​មេធាវី យិន សុធី បាន​ដាក់​សំណើ​សុំ​ផ្ទេរ​ជនជាប់ចោទ​សុខ ប៊ុន ពី​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​នៃ​ពន្ធនាគារ​ព្រៃ​ស មក​មន្ទីរពេទ្យ​ខាងក្រៅ ប៉ុន្តែ ការស្នើសុំ​នេះ លោក លាង សំ​ណាត ចៅក្រម​ស៊ើបសួរ​ក្នុង​រឿងក្តី​នេះ នៅ​មិនទាន់​ឆ្លើយតប​នៅឡើយ​ទេ និង​មិន​ទាន់​បិទ​ការស៊ើបអង្កេត​ផងដែរ ។​
​ទង្វើ​ដ៏​ព្រៃផ្រៃ​របស់​ជនជាប់ចោទ សុខ ប៊ុន វាយប្រហារ​ទាត់​ធាក់ បោចសក់ ចាប់​សម្រាត និង​បញ្ជា​ឲ្យ​អង្គរក្ស​របស់​ខ្លួន​បាញ់សម្លាប់ កុំ​ថា​ឡើយ​តែ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ សមត្ថកិច្ច និង​មន្ត្រីរាជការ ក្នុងនោះ សូម្បី​តែ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​ប្រតិកម្ម និង​ជំរុញ​ឲ្យ​ស្ថាប័ន​តុលាការ​បន្ត​នីតិវិធី​របស់​ខ្លួន ប្រយោជន៍​ផ្តល់​ភាពយុត្តិធម៌​សម្រាប់​ជនរងគ្រោះ​គឺ​កញ្ញា សា​សា ។​
​អំពើ​ដ៏​ឃោរឃៅ​នេះ ទាំង​កញ្ញា សា​សា និង​ឪពុក​ម្តាយ ផងដែរ ពុំ​បាន​ទាមទារ​សំណង​ណាមួយ​ពី​ជនល្មើស​ដោយ​សំណូមពរ​ឲ្យ​តុលាការ​ធ្វើ​តាម​នីតិវិធី ។​
​ជនជាប់ចោទ​អតីត​ឧកញ៉ា សុខ ប៊ុន ត្រូវបាន​គេ​ចាត់ទុកថា ជា​ជ្នក​មាន​ស្តុកស្តម្ភ​មួយរូប​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​បាត់បង់​នូវ​សេចក្តីថ្លៃថ្នូរ​ដ៏​ធំធេង បន្ទាប់ពី​គាត់​បាន​ប្រើ​អំពើហិង្សា​ទៅ​លើ​កញ្ញា សា​សា គ្រា​ដែល​ជនរងគ្រោះ​ការពារ​មិត្តភក្តិ​របស់​ខ្លួន​ដែល​ជា​នារី​ជនជាតិ​ជប៉ុន ប្រឈម​នឹង​ការ​រងគ្រោះ​ដោយ​សុខ ប៊ុន ចាប់រំលោភ ក្នុងនោះ មុនពេល​កើតហេតុ អតីត​ឧកញ៉ា សុខ ប៊ុន បាន​ប្រើ​អំពើហិង្សា​មក​លើ​នារី​ជនជាតិ​ជប៉ុន ដែល​ជា​មិត្តភក្តិ​របស់ កញ្ញា សា​សា ធ្វើឲ្យ​នាង​ស្រែក​ទ្រហ៊ោ​យំ និង​សុំឲ្យ​មាន​ការជួយអន្តរាគមន៍​ឲ្យ​រួចផុត​ពី​កណ្តាប់ដៃជ​ន​ល្មើស និង​ពី​សេដ្ឋី​ព្រាននារី ។ ការជួយ​អន្តរាគមន៍​ពី​កញ្ញា សា​សា ទើប​ធ្វើឲ្យ​សុខ ប៊ុន ផ្ទុះ​នូវ​កំហឹង ចេញ​មក​វាយ​ធ្វើបាប ទាត់​ធាក់ ទះកំផ្លៀង បោចសក់ យក​ជើង​ធាក់​ទម្រាំ​លើ​ដើមទ្រូង ចាប់​សម្រាត និង​បញ្ជា​ឲ្យ​អង្គរក្ស​របស់​ខ្លួន​ដក​កាំភ្លើង​បាញ់សម្លាប់ ។ កញ្ញា សា​សា បាន​រួចផុត​ពី​គ្រោះថ្នាក់ អាច​ជា​សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់ ហើយ​អ្វី​ដែល​សមត្ថកិច្ច និង​តុលាការ​មាន​ចំណាត់ការ​ចាប់​ជនល្មើស ដាក់​ឃុំ​បណ្តោះអាសន្ន​មកទល់នឹង​ពេលនេះ ពិតជា​មាន​ការគាំទ្រ និង​ចាត់ទុកថា កំណែទម្រង់​ប្រព័ន្ធ​តុលាការ​កំពុងតែ​មាន​និរន្ទរភាព ។​
​គេ​មាន​ជំនឿ​ថា តាមរយៈ​អង្គហេតុ​របស់​សកម្មភាព​សុខ ប៊ុន ពិតជា​មិន​អាច​ចៅក្រម​អនុញ្ញាតឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​បាន​ឡើយ​៕
1902739_1541112966212343_5846373211080267898_n 10600362_1541112972879009_8313238099173582950_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya