ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ចោរ​លួច ទុយោ​បូមទឹក ម្នាក់ ​

ប៉ូលិស​ចាប់​ចោរ​លួច ទុយោ​បូមទឹក ម្នាក់ ​

កណ្ដាល​៖ កាលពី​ថ្ងៃ​ទី ២៥ ខែ ធ្នូ  ឆ្នាំ ២០១៥​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច ចំណុច​ភូមិ​ស្ដៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល មាន​ជនល្មើស​ឈ្មោះ នៅ សុភ័​ក្រ ភេទ ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​កណ្ដាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​បាន ចូល​ទៅ​លួច​ទុយោ​បូមទឹក ដែល​ជនរងគ្រោះ​ឈ្មោះ ភី ភា ភេទ ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ កសិករ ទុក​បូមទឹក​នៅ​ក្នុង​ចំការ ដាំ​បន្លែ​ចំនួន​បី​ដុំ​ប្រវែង ប្រហែល​១០០​ម៉ែត្រ​ច្រកចូល ទៅក្នុង​បាវ​លើកដាក់​លើ​ម៉ូតូ ស្រាប់តែ​ពេលនោះ​ជនរងគ្រោះ មក​ទាន់​ក៏​បាន​ចាប់​ឃាត់ខ្លួន បញ្ជូន​ទៅឲ្យ​សមត្ថកិច្ច ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​
​វត្ថុតាង​ចាប់​បាន​រួម​មាន ទុយោ​ពណ៌​ខ្មៅ​ទំហំ​៥​ស​.​ម ប្រវែង​១០០​ម៉ែត្រ ម៉ូតូ​ម៉ាក​ហុងដា​ឌឺ​លុច្ស​ចាស់​០១​គ្រឿង ពាក់​ផ្លាក លេខ ថ​.៥៣៦១-​ភព​១​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ប្រគល់ឲ្យ​សមត្ថកិច្ច ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដី​ឥដ្ឋ ធ្វើ​ការសួរនាំ និង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

V-0020

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya