ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ឆក់​កាបូ​ប​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ឆក់​កាបូ​ប​

​ខេត្តកណ្ដាល ៖ ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្មភាព​ឆក់​ពី​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី​ថ្ងៃ​២៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ព្រែក​​សំរោង​១ ផ្លូវ​២១A សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

 

​ជនល្មើស​០២​នាក់​ឈ្មោះ ផេង ឧ​ត្ត​ម​បូ​ទី ហៅ​ឧ​ត្ត​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​។​២-​ឈ្មោះ រិ​ទ្ធ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។​អ្នក​ទាំង​០២​មាន​ទីលំនៅ ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​ខេត្ត​​កណ្តាល​។​

 

​ជនរងគ្រោះ​០៣​នាក់​១-​ឈ្មោះ ឃីម មុន្នី​រតនា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ​។ ២-​ឈ្មោះ ជិន សុភាព ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ លក់ដូរ​។ ៣-​ឈ្មោះ ជិន ផលគុណ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ នៅផ្ទះ​។ អ្នក​ទាំង​០៣ មាន​ទីលំនៅ ភូមិ​ដើម​មៀន សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

 

​វត្ថុតាង​ចាប់យក​៖-​ម៉ូតូ​០១​គ្រឿង​ពណ៌​ខ្មៅ​លាយ​ផ្កាឈូក ម៉ាក​nex ស៊េរី​២០១៣ ស្កាក​លេខ​1BQ3588-​ទូរស័ព្ទ​០២​គ្រឿង metfone​ចុច​ពិល និង​camfone​ចុច​ពិល​។​

 

​មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​គ្ន​០៣​នាក់ មកពី​យក​ធាតុ​ឪពុក​ទៅ​ចោល នៅ​ទន្លេ ស្ពាន​ព្រែក​​សំរោង ហើយ​មាន​គោលបំណង​ចង់ទៅ​ហូប​បាញ់ឆែវ នៅ​ជិត​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ពួក​ជនល្មើស​ជិះ​ម៉ូតូ​ខាងលើ មកពី​ក្រោយ​ដែល​ជនល្មើស​ទី​២ ជា​អ្នក​លូកដៃ​ឆកយក​ការ​បូ​ប​របស់​ជនរងគ្រោះ​ទី​២(​ជិះ​ពីក្រោយ​) តែ​ត្រូវ​ទាក់​ជាមួយ​កាបូប​នោះ ក៏បាន​ដួល​ទាំងអស់គ្នា​តែម្តង បន្ទាប់មក​ត្រូវបាន​ប្រជា​ការពារ​ចាប់បាន យកមក​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​សួរនាំ និង​បញ្ជូនមក​អធិការដ្ឋាន​ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕sfsd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya