ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់ និង​ដកហូត​ថ្នាំញៀន​៥៤​កញ្ចប់

ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់ និង​ដកហូត​ថ្នាំញៀន​៥៤​កញ្ចប់

​កណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក​មុខកំពូល​ខេត្តកណ្តាល បង្ក្រាបបាន​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៩​នាក់ ដកហូត​បាន​ថ្នាំញៀន​ចំនួន​៥៣​កញ្ចប់​កាលពី​ម៉ោង​២០​និង​៣០​នាទី ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ ដល់​ម៉ោង​០០​និង​៣០​នាទី ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ ។

 

​ដំបូង​កម្លាំង​អន្តរាគមន៍​របស់​ស្រុក​ល្បាត​ក្នុងភូមិ​សាស្ត្រ​ជួប​មុខសញ្ញា​គួរ​ឲ្យ​សង្ស័យ​ចំនួន​២​នាក់ ក៏​ឃាត់ខ្លួន​ធ្វើការ​សួរនាំ​បាន​ចម្លើយ​ឈានទៅ​បង្ក្រាបបាន​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ចំនួន​៧​នាក់​ថែមទៀត ហើយ​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៥៤​កញ្ចប់​(១​កញ្ចប់​ធំ និង​៥៣​កញ្ចប់​តូច​) និង​មធ្យោបាយ​ពាក់ព័ន្ធ រួម​នឹង​សម្ភារៈប្រើប្រាស់​វេច​ខ្ចប់​ថ្នាំញៀន​ជាច្រើន​ទៀតផង​ដែរ​។​

 

​បើតាម​របាយការណ៍រ​បស់​នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៩​នាក់​នោះ គឺ​ទី​១-​ឈ្មោះ ប៉ោង សុភា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។ ទី​២-​ឈ្មោះ ខន រដ្ឋា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​។​

 
​អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​។ ទី​៣-​ឈ្មោះ ឈួន មករា​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ​។ ទី​៤-​ឈ្មោះ ជា ស៊ីណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

 
៥-​ឈ្មោះ គឹម ស៊ិ​ញ អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ពុក​ឫស្សី ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល​។ ទី​៦-​ឈ្មោះ ភាព ពិសិដ្ឋ អាយុ​១៨​ឆ្នាំ​។ ទី​៧-​ឈ្មោះ កិន ជិន​ឡា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពុក​ឫស្សី ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល​។ ទី​៨-​ឈ្មោះ ជិន វិច្ឆិកា អាយុ​១៩​ឆ្នាំ នៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ​។​ទី​៩-​ឈ្មោះ ប៊ូ មេសា អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ស្វាយ​អាត់ ឃុំ​ព្រែ​កតា​មាក់​។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៩​នាក់ គឺមាន​២​នាក់​ជា​មេខ្លោង​ជួញដូរ​ថ្នាំញៀន គឺ​ឈ្មោះ ប៉ោង សុភា និង​ឈ្មោះ ខន រដ្ឋា​។​

 
​របាយការណ៍​បញ្ជាក់ថា នៅ​ម៉ោង​២០​និង​៣០​នាទី កម្លាំង​អន្តរាគមន៍​របស់​អធិការដ្ឋាន​បានចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​រហូតដល់​ម៉ោង​០០​និង​៣០​នាទី ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ ក៏​ជួបប្រទះ​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​២​នាក់ ឈ្មោះ ឈួន មករា និង​ឈ្មោះ ជា ស៊ីណា កម្លាំង​បានធ្វើ​ការឃាត់​សួរនាំ និង​ឆែកឆេរ​ឃើញ​ថ្នាំញៀន​១​កញ្ចប់​។​

 
​ជនសង្ស័យ​ទាំងពីរ​នាក់​បាន​សារភាពថា ថ្នាំញៀន​នេះ​ពួកគេ​ទិញ​ពី​ឈ្មោះ ខន រដ្ឋា​។ ក្រោយពី​បាន​ចម្លើយ​ហើយ សមត្ថកិច្ច​ជំនាញ​បាន​បន្តធ្វើ​ការស្រាវជ្រាវ​ឈានដល់​ការបង្ក្រាប​ចាប់ខ្លួន​មេខ្លោង និង​អ្នកប្រើប្រាស់​សរុប​ចំនួន​៩​នាក់ និង​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៥៤​កញ្ចប់ ម៉ូតូ​ចំនួន​៥​គ្រឿង ទូរស័ព្ទ​ចំនួន​១១​គ្រឿង ព្រមទាំង​សម្ភារៈប្រើប្រាស់​វេច​ខ្ចប់​ថ្នាំញៀន​ជាច្រើន​ទៀត​។​

 
​ជនសង្ស័យ​ទាំង​៩​នាក់ រួម​នឹង​វត្ថុតាង សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្តាល​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕sfsf gsg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya