ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ពិធីករ​កម្មវិធី​ល្បែង​ជ្រែក​ជញ្ជាំង បើក​ឡាន​បុក​គេ​ហើយ​គេចខ្លួន​តែ​គេច​មិន​រួច​ ​

ពិធីករ​កម្មវិធី​ល្បែង​ជ្រែក​ជញ្ជាំង បើក​ឡាន​បុក​គេ​ហើយ​គេចខ្លួន​តែ​គេច​មិន​រួច​ ​

ភ្នំពេញ​៖ ពិធីករ​កម្មវិធី «​ល្បែង​ជ្រែក​ជញ្ជាំង​» ប្រចាំ​នៅ​ស្ថានីយ៍ទូរទស្សន៍ MYTV​គឺ​លោក អ៊ែ​ន ប៊ី បាន​បើករថយន្ត​បុក​ម៉ូតូ​នារី​ពីរ​នាក់​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ ហើយ​មិន​ព្រម​ឈប់​រថយន្ត​ដោះស្រាយ​ជាមួយ​នារី​រងគ្រោះ​នោះទេ បែរ​ជា​បើក​រត់​ក្នុង​ចម្ងាយ ជាង​៥​គីឡូម៉ែត្រ​ទើប​សមត្ថកិច្ច​តាម​ឃាត់​បាន ។​
​ឧប្បត្តិហេតុ​នេះ​កើតឡើង នៅវេលា​ម៉ោង​០០​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​២៦​ខែ​ធ្នូ​ឆ្នាំ​២០១៥ នៅ​ជិត​ស្ថានីយប្រេងឥន្ធនៈ Total ខាងជើង​វត្ត​ភ្នំ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ​យ៉ាង​ពេញទំហឹង ។​
​មន្ត្រី​នគរបាល​ចរាច​រ​បានឲ្យដឹង​ទៀតថា មុនពេល​កើតហេតុ លោក អ៊ែ​ន ប៊ី បាន​បើករថយន្ត Lexus Rx 330​ពណ៌​ស​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-2312 មិនដឹង​មក​ពី​ណា នោះ ទេ ហើយ​ពេល​បើក​មល​ដល់​ចំណុចកើតហេតុ ក៏​ក៏​វាក់​នឹង​នារី ២​នាក់ កំពុង​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​មួយគ្រឿង ហើយ​ទំនងជា​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បុក​ម៉ូតូ​បណ្តាល​ឲ្យ​នារី​ទាំង​ពីរ​នាក​ដួល​រងរ​បួស​ធ្ងន់​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ ។​
​មន្រី្តនគរបាលដ​ដែល​បន្តថា អ្វី​ដែល​គួរឲ្យ​ហួសចិត្ត គឺ​បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​ដល់​នារី​ពីរ​នាក់​ហើយ​នោះ លោក អ៊ែ​ន ប៊ី​មិន​បាន​ឈប់​រថយន្ត ដើម្បី​ដោះស្រាយ​ជាមួយ​នារី​រងគ្រោះ​ទាំង​ពីរ​នាក់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​លោក​បាន​ព្យាយាម​បើករថយន្ត​គេចខ្លួន ទាំង​រថយន្ត​ធ្លាក់​បាត់​កាង​ខាងមុខ​និង​ស្លាក​លេខ​ទៀតផង ។ លុះ​ពេល​ឃើញ​ដូច្នេះ កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​តាំង​ពី​វត្ត​ភ្នំ រហូត​ដល់​ផ្លូវ​លេខ​១៥៦ ម្តុំ​ផ្សារ​ដេប៉ូ​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ទើប​ចាប់បាន​ទាំង​រថយន្ត និង​ពិធីករ​រូប​នោះ​យក​ទៅ​សួរនាំ និង​ដោះស្រាយ តាមច្បាប់ ។​
​ទោះ​យ៉ាងណា​អ្នក​បាន​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​រិះគន់ លោក​អ៊ែន​ប៊ី ថា​លោក​ជា​ពិធីករ​មួយ​រូប​មាន​រូបរាង​សង្ហា និង​មាន​សម្តី​ទន់ភ្លន់​គួរ​ឲ្យ​ស្រលាញ់គួរ​ធ្វើអំពើ​ល្អៗ​ក្នុង​សង្គម​ដើម្បី​ជា​គំរូ​ដល់​មនុស្ស​ដទៃ​ត្រាប់​តាម មិនគួរណា​លោក​មាន​រថយន្ត​ទំនើប​ជិះ​ហើយ បែរ​ជា​បើក​បុក​គេ​គេច​យករួចខ្លួន​បែបនេះ​ទេ​៕
10338240_452957478222681_167551972642365911_n 10509573_452957494889346_7023626191865789433_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya