ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » បុរស​ធាត់​ជាងគេ លើ​ពិភពលោក ស្លាប់ ដោយសារ ការវះកាត់ សម្រក​ទម្ងន់ ​

បុរស​ធាត់​ជាងគេ លើ​ពិភពលោក ស្លាប់ ដោយសារ ការវះកាត់ សម្រក​ទម្ងន់ ​

មិក​ស៊ី​កូ ស៊ី​ធី​៖ បុរស​ម្នាក់ ដែល​គេ​ជឿជាក់ថា ជា​មនុស្ស​ដែល​មាន​រូបរាង​ធាត់​ជាងគេ នៅលើ​ពិភពលោក​យើង​នេះ បាន​បាត់បង់​ជីវិត​ហើយ នៅ​ភាគ​ខាងជើង​ប្រទេស ម៉ិចស៊ីកូ ដែល​វា​បាន កើតឡើង​តែ​រយៈពេល​ពីរ​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​បុរស​ដែលមាន​ទម្ងន់​រហូត​ដល់ ៤៥០ គីឡូក្រាម រូបនេះ ធ្វើការ​វះកាត់​សម្រក​ទម្ងន់ ខុស​នឹង​បច្ចេកទេស​។​
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍ នេះ​ទៀត​ថា លោក អាន់ឌ្រែ​ស មូ​រែណូ វ័យ ៣៨​ឆ្នាំ បាន​ស្លាប់ បន្ទាប់​ពី​ការ​ធ្វើការ សម្រក​ទម្ងន់ ដោយ​វះកាត់ បង្អត់អាហារ និង​លំ​ហាត់ប្រាណ​លើស​កំណត់ ដែល​ជាហេតុ​នាំ​ឲ្យ​រូប​លោក​ទទួលមរណភា​ព ដោយសារ គាំងបេះដូង ពេល​កំពុង​ស្ថិតនៅ​ក្នុង​លំនៅ​ឋាន​ផ្ទាល់ខ្លួន ក្នុង​ក្រុង​អូ​ប្រេ​ហ្គ​ន នៃ​រដ្ឋ​សូ​ណូ​រ៉ា ភាគ​ខាងជើង​ប្រទេស​។​
​បើតាម​សម្តី របស់​សាច់ញាតិ​ជនរងគ្រោះ បានឲ្យដឹងថា លោក មូ​រែណូ ធ្លាប់​ឡើង​ទម្ងន់ រហូតដល់ ៤៥០ គីឡូក្រាម​ឯណោះ ហើយ​លោក ក៏បាន​សម្រេច​ចិត្ត​ទៅ​វះកាត់ បំបាត់​ភាពធាត់​លើ​ដងខ្លួន នៅ​ឯ​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋ​ហ្សា​លី​ស្កូ ភាគ​ខាងលិច​ប្រទេស​។ តាមពិត លោក​ចង់​បាន​ជីវិត វិល​ទៅ​រក​ភាព​ធម្មតា​ដូច​គេឯង ប៉ុន្តែ​ជា​អកុសល អ្វីៗ​បាន​ប្រែក្លាយ​ជា​សុបិន​អាក្រក់ រហូត​រូបលោក​បាត់បង់​ជីវិត​បែបនេះ​៕

that-0346

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya