ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ត្រូវបាន​ដើមឈើ​រលំ​សង្កត់​ស្លាប់ ខណៈ​រុករាន​ដី​ព្រៃ​ធ្វើ​ចំការ​ ​

បុរស​ម្នាក់​ត្រូវបាន​ដើមឈើ​រលំ​សង្កត់​ស្លាប់ ខណៈ​រុករាន​ដី​ព្រៃ​ធ្វើ​ចំការ​ ​

ខេត្ត​ពោធិ៍សាត់​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយសារ​ដើមឈើ​ដួលរលំ​សង្កត់ ខណៈ​ជនរងគ្រោះ​ត្រូវបាន​គេ​អះអាងថា គាត់​បាន​ទៅ​រុករាន​ដីព្រៃ​ដើម្បី​ធ្វើ​ចំការ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៥​និង​៤៥​នាទី ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ត្រង់​ចំណុច​ស្ទឹង​ខៀវ ស្ថិតក្នុង​ភូមិ​ចំការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ។​
​សមត្ថកិច្ច​នគរបាល​ស្រុក​វាល​វែង​បានឱ្យដឹងថា បុរស​រងគ្រោះ​ស្លាប់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ម៉ៅ កែវ​មនី អាយុ ៥២​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ ។​
​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​បន្តថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ផ្ទះ​ជនរងគ្រោះ ហើយ​បាន​ស្រាវជ្រាវ​ពត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ឃើញ​ថា ក្រុម​គ្រួសារ​នេះ​បាន​ទៅ​រុករាន​ដីព្រៃ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ប៉ុន្ដែ​ជា​អកុសល​នៅពេល​គាត់​អារ៍​ផ្ដួល​រលំ​ដើមឈើ​ធំ​មួ​យ​ដើម ត្រូវបាន​មែក​នៃ​ដើមឈើ​បោក​ចំក្បាល បណ្ដាលឱ្យ​ដួល​ប្រកាច់​ស្លាប់​ក្នុង​ថ្លុកឈាម​ភ្លាមៗ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យក​មក​តំកល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ លំនៅដ្ឋាន​របស់​ខ្លួន ។ ទោះបី​យ៉ាងនេះ​ក្ដី​សមត្ថកិច្ច​ពុំ​បាន​ទៅដល់​កន្លែងកើតហេតុ​នោះ​ឡើយ ដោយ​តំបន់​នោះ​ព្រៃ​ជ្រៅ ផ្លូវ​លំបាក ម្យ៉ាងទៀត​នៅ​ពេល​យក​សព​ជនរងគ្រោះ​មកដល់​ផ្ទះ​ទើប​មាន​គេ​រាយការណ៍​មក​សមត្ថកិច្ច ប៉ុន្ដែ​ក្រោយ​ធ្វើ​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ឃើញថា ជនរងគ្រោះ​អាច​សន្និដ្ឋាន​បាន​ពិតជា​ស្លាប់​ដោយសារ​ដើមឈើ​រលំ​បោក​ចំ​ពិតមែន ពុំ​មាន​ស្នាម​អ្វីមួយ​កត់សម្គាល់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នោះឡើយ ៕
3701_452952224889873_4690187959275438057_n

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya