ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​បុរស​២​នាក់ ករណី​ប៉ុនប៉ង​លួច​ទាក់​ឆ្កែ​ ​

ប៉ូលិស​ចាប់ខ្លួន​បុរស​២​នាក់ ករណី​ប៉ុនប៉ង​លួច​ទាក់​ឆ្កែ​ ​

កណ្តាល​៖ កាលពី​ថ្ងៃ​ទី​២៦​ខែ​១២​ឆ្នាំ​២០១៥​ម៉ោង​០១.១០​នាទី​យប់​ចំណុច​ផ្លូវ​បេតុង​ភូមិ​+​សង្កាត់​​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​
​ជនល្មើស​៖ ០២​នាក់ ១.​ឈ្មោះ ផាន់ ឧត្តម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។​
២.​ឈ្មោះ​យ៉ុង ទិ​ត្យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ទីលំនៅ ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។​
​វត្ថុតាង​ដកហូត​៖-​ម៉ូតូ​០១​គ្រឿង​ម៉ាក​HONDA125​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1AN.8407 ខ្សែលួស​ចង​ជា​រង្វង់​ភ្ជាប់​ដោយ​ដង​ឈើ ០១​ប្រវែង​១៥០​សង់ទីម៉ែត្រ​និង​ស្កុត​ពណ៌​ខ្មៅ​០១​ដុំ​។​
​កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ​បាន​ចេញ​ល្បាត​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បាន​ជួប​នឹង​ជនល្មើស​កំពុង​ជិះ​ម៉ូតូ ដោយ​មាន​ការសង្ស័យ​បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​សួរនាំ ភ្លាមនោះ​ជនល្មើស​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បាន រួម​ទាំង​វត្ថុតាង​ដូច​ខាងលើ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​​និង​បក្សពួក​ពិតជា​បានធ្វើ​សកម្មភាព​ដើរ​ទាក់​ឆ្កែ​របស់​ប្រជា​ពលរដ្ឋ​ពិតប្រាកដ​មែន​៕

943884_1948206132071064_6314074726523138152_n 1237098_1948206135404397_6176712562136533304_n 1424272_1948206105404400_96567087746071452_n 1934530_1948206205404390_4181871031012344989_n

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya