ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » មេ​ប៉ុស្តិ៍​ឃុំ​ត្រស់​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ខណៈ​ជិះ​ម៉ូតូ​ទៅបុក​កាឡេ​ថង​កន្ត្រៃ​ដៃ​វែង​ ​

មេ​ប៉ុស្តិ៍​ឃុំ​ត្រស់​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ខណៈ​ជិះ​ម៉ូតូ​ទៅបុក​កាឡេ​ថង​កន្ត្រៃ​ដៃ​វែង​ ​

ខេត្ត​ស្វាយរៀង​៖​បុរស​ដែល​គេ​ស្គាល់​ថា​ជា​មេ​ប៉ុស្ត័​ឃុំ​ត្រស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​និង​កន្លែង​ខណៈ​ដែល​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មិន​ប្រុងប្រយត្ន័​ណា​មួយ​យប់​ងងឹត​ទៅ​បុក​ពីក្រោយ​កាឡេ​ថង​កន្ត្រៃ​ដៃ​វែង​យា់ង​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ថៃទី​២៤​ខែ​ធ្នូ​ឆ្នាំ​២០១៥​ត្រង់​ចំនុច​ភូមិ​ឈើភ្លើង​ឃុំ​កំពង់ត្រាច​ស្រុក​រមាស​ហែក​។​
​យោង​តាម​សមត្ថកិច្ច​នគ​បាល​ស្រុក​រមាស​ហែក​បាន​អោយដឹង​ថា​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​នេត​សុវណ្ណ​អាយុ​៤៧​ឆ្នាំ​បំរើ​ការងារ​ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលត្រ​ស់ នៅ​ភូមិ​ត្រពាំង​ត្បាល់​ឃុំ​មុខ​ដា​ស្រុក​រមាស​ហែក​បើក​ម៉ូតូ​ម៉ាក​YAMAHA​ពណ៌​ទឹកដោះគោ​ស្លាក​លេខ ន​-​ប​១-៦៧៧៣​ខូខខាត​យ៉ាង​ដំណំ​។​
​រី​ឯ​អ្នកបើក កាឡេ​ថង​កន្ត្រៃ​ដៃ​វែង​ត្រូវបាន​ស្គាល់​ឈ្មោ​យិន សាឃ​ន​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរបរ​កសិករ​ភូមិ​រមៀត​ឃុំ​មុខ​ដា​ស្រុក​រមាស​ហែក​ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​ភ្លាមៗ​។​
​តាម​សាក្សី​បានអោយដឹង​ថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បាន​បើក​កាឡេ​ថង​កន្ត្រៃ​ដៃ​វែង ពណ៍​ក្រហម​កំលាំង​១២​សេះ​ម៉ាក​គូ​បូ​តា​ធ្វើដំណើរ​ពី​ទិសខាងកើត​ទៅ​លិច​ដឹក​ដើម​អាកាស្យា​ពេញ​ស្របពេលនោះ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ធ្វើដំណើរ​ពី​កើត​មក​លិច​ស្រប​ទិស​គ្នា​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​លាន់​សូ​ដូច​រន្ទះ​បណ្ដាលអោយ​បុរស​ដែលេ​ជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ​និង​កន្លែង​តែ​ម្ដង​៕

9175_452765154908580_5524115166451365215_n 10349071_452765134908582_7623131126938556220_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya