ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ចោរ​ប្លន់​២​នាក់​បន្ថែមទៀត ក្រោយ​បក្ខពួក​៤​នាក់​បាន​ចាប់ខ្លួន​បន្ទាប់ពី​ប្លន់​អា​ជីករ​លក់​មាស​នៅ​បាត់ដំបង​ ​

ប៉ូលិស​បង្ក្រាប​ចោរ​ប្លន់​២​នាក់​បន្ថែមទៀត ក្រោយ​បក្ខពួក​៤​នាក់​បាន​ចាប់ខ្លួន​បន្ទាប់ពី​ប្លន់​អា​ជីករ​លក់​មាស​នៅ​បាត់ដំបង​ ​

ខេត្ត​បាត់ដំបង​៖ នគរបាល ខេត្ត​កំពង់ធំ បាត់ដំបង និង​រាជធានី​ភ្នំពេញ សហការ​គ្នា​ដេញ​ប្រ​ម៉ាញ់និង​បង្ក្រាបបាន​ក្រុម​ចោរប្លន់​នៅ​ខេត្ត​បាត់ដំបង​២​នាក់​បន្ថែមទៀត ក្រោយពី​ក្រុមបក្ខ​ពួក​ក្រុម​ចោរប្លន់​៤​នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន​រួចហើយ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់អាវុធ​ទៅលើ​អា​ជី វករ​លក់​មាស​២​នាក់​ប្តី​ប្រពន្ធ នៅ​ខេត្ត​បាត់ដំបង​កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ​។​
​ជនសង្ស័យ​ទាំង​២​នាក់​ជា​មេខ្លោង​ក្រុមចោរប្លន់​នោះ​ក្រោយពី​ធ្វើ​សកម្មភាព​ប្លន់​អាជីវករ​លក់​មាស​នៅ​ខេត្ត​បាត់​នោះ​ហើយ​បាន​រត់គេចខ្លួន​ទៅ​រាជធានី​ភ្នំពេញ​ហើយ​គេច​ទៅ​ខេត្ត​កំពង់ធំ​ក៏​ត្រូវបាន​សមត្ថកិច្ច​បង្ក្រា​បបាន​នៅ​ខេត្តកំព​ង់​ធំ​កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​បល្ល័ង្ក សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​កំពង់ធំ អនុវត្តតាម​ដីកាចាប់ខ្លួន​របស់​តុលាការខេត្ត​បាត់ដំបង​ចុះ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥​។​
​ជនសង្ស័យ​ទាំង​២​នាក់​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង​នាំខ្លួន​មក​ខេត្ត​បាត់ដំបង​ដើម្បី​យក​មក​សាកសួរ​និង​ចាត់ការ​តាម​នីតិវីធី​ច្បាប់​។ ជនសង្ស័យ​១,​ឈ្មោះ គុជ រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស​ខ្នាយ ឃុំ​មហាប្ញ​ស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ២,​ឈ្មោះ​គុជ សារ៉ាក់ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​បល្ល័ង្ក សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​កំពង់ធំ​។​
​កម្លាំង​នគរបាល​រួម​គ្នា​បង្ក្រាបបាន​ក្រុម​ចោរប្លន់​នៅ​ខេត្ត​បាត់ដំបង​បាន​សម្រេច​ជា​បន្តបន្ទាប់​នៅពេល​នេះ​គ្រា​ដែល​គេ​មើលឃើញ​ថា​គឺជា​សហការគ្នា​បាន​ល្អ​និង​ជាពិសេស​ដោយ​មាន​ការខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​របស់​កងកម្លាំង​នគរបាល​ខេត្ត​បាត់ដំបង ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ដែល​បាន​ដាក់​វិធាន​ការស្រាវជ្រាវ​ស៊ើបអង្កេត​ជា​បន្ទាន់​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ក្រុមចោរប្លន់​ទាំងនោះ​ក្រោយ​មាន​អំពើ​ប្លន់​ប្រដាប់អាវុធ​រួចហើយ​។​
​បក្ខពួក​ក្រុមចោរប្លន់​និង​អ្នកផ្សំគំនិត​ប្លន់​នៅ​ក្រុង​បាត់ដំបង​កាលពី​ថ្ងៃ​ទី​១២​ខែ​ធ្នូ ឆ្នាំ​២០១៥ សមត្ថកិច្ច​បង្ក្រាប​បាន​ចំនួន​៦​នាក់​នោះ​ហើយ​មកដល់ពេលនេះ ។ ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរប្លន់​មិន​ទាន់​ចប់​នៅឡើយ​នោះ​ទេ​សមត្ថកិច្ច​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​មុខសញ្ញា​នៅ​សេសសល់​បន្ថែម​។​
​សូម​រំលឹក​ថា​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​ធ្នូ​ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង មាន ក្រុមចោរប្លន់​ប្រដាប់អាវុធ​វែង​ខ្លី​ចំនួន​៣​ដើម​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង បានធ្វើ​សកម្មភាព​ប្លន់​អាជីវករ​អ្នក​លក់​មាស​២​នាក់​ប្តី​ប្រពន្ធ​ដោយ​បាញ់​គំរាមបី​គ្រាប់ ហើយ​ប្លន់​យក​ទ្រព្យសម្បត្តិ​យ៉ាង​សន្ធឹហសន្ធាប់​បានសម្រេ​ច ខណៈ​ដែល​អាជីវករ​លក់​មាស​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ជិះ​រថយន្ត​ចេញពី​កន្លែង​លក់​មាស​នៅ​ផ្សារ​ណាត់ មកដល់​ចំណុច​ខាងមុខ​ផ្ទះ​របស់​ជនរ​ង​គ្រោះ ។​ក្រោយ​ពី​ប្លន់​រួច​ហើយ​ក្រុម​ចោរប្លន់​ទាំងនោះ​បាន​រត់គេចខ្លួន​បាត់​។ ក្រុមចោរប្លន់​និង​អ្នក​រួមគំនិត​នៅ​ថ្ងៃ​ជា​បន្ទាប់​រហូតដល់​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ត្រូវបាន សមត្ថកិច្ច​បង្ក្រាប​បាន​ចំនួន​៦​នាក់ និង​ការបង្ក្រាប​អំពើ​ប្លន់​នោះ​ដែរ​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងអលង្ការ មួយចំនួនធំ និង​ដកហូត​កាំភ្លើងខ្លី​២​ដើម​រួច​មក​ហើយ​ផងដែរ​៕
1913647_452907941560968_6449083869246686702_n 12391015_452907998227629_4252335535087638387_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya