ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ហាញ​មុខសញ្ញា​ចាស់​ទើប​ចេញពី​ពន្ធនាគារ​ស្នាក់នៅ​សណ្ឋាគារ​សុវណ្ណ​ភូមិ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

ប៉ូលិស​បង្ហាញ​មុខសញ្ញា​ចាស់​ទើប​ចេញពី​ពន្ធនាគារ​ស្នាក់នៅ​សណ្ឋាគារ​សុវណ្ណ​ភូមិ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

ត្បូងឃ្មុំ​៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្បូងឃ្មុំ​សហកា​រណ៍​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ចុះ​បើក ប្រតិបត្តិការ​បង្ក្រាប​ក​រ​ណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង បន្ទប់​នៃ​សណ្ឋាគារ​មួយ​កន្លែង​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី ចំនួន​២​នាក់​ព្រមទាំង​ដកហូត​បាន​នូវ​វត្ថុតាង​ថ្នាំញៀន​និង​សម្ភារៈ​វេច ខ្ចប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ចំណែក​បក្ខពួក​មួយចំនួន​ទៀត​បាន​រត់គេច​ខ្លួន​បន្សល់ទុក​នូវ​ស្លាក​ឈ្មោះ និង​គ្រឿង​ឯកសណ្ឋាន​ជា​មន្ត្រី​យោធា​ផង​ដែរ​។​
​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី ២៤​ធ្នូ​២០១៥​នៅក្នុង​បន្ទប់​សណ្ឋាគារ​សុវណ្ណ​ភូមិ​ស្ថិតក្នុង​ភូមិ​ទន្លេ បិទ​លើ​ឃុំ​ទន្លេ​បិទ​ស្រុក​និង​ខេត្ត​ត្បូងឃ្មុំ​។​
​លោក​វរសេនីយ៍ត្រី​ឡុង​សារិន​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន ឲ្យដឹង​ថា​ដោយ​ទទួលបាន​ពត៌មាន​ពី​ភ្នាក់ងារ​សម្ងាត់​លោក​ក៏​បាន​សុំ​គោល ការណ៍​ពី​លោក​ឧត្ដមសេនីយ៍​ស្នងការ​និង​មាន​ការឯកភាព​ពី​ប្រព័ន្ធ​ផ្លូវ ច្បាប់​ផង​នោះ ទើប​កម្លាំង​ចុះ​ធ្វើការ​ឆែកឆេរ​សណ្ឋាគារ​ខាងលើ​ដែល​ជនសង្ស័យ​ជួល​ស្នាក់ នៅ​ធ្វើ​សកម្មភាព​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​រយៈពេល​១៤​ថ្ងៃ​មក​ហើយ រហូត​ឈានដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​រួមមាន​ទី​១​ឈ្មោះ​គង់​សុធា​រ៉ា​ភេទ ប្រុស​អាយុ​២១​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ស្លាបក្តោង​ឃុំ​ជប់​ស្រុក​ត្បូងឃ្មុំ ដែល​ជា​មុខសញ្ញា​ចាស់​ទើបតែ​ដោះលែង​ពី​ពន្ធនាគារ​ថ្មីៗ ទី​២​ឈ្មោះ​គឹម​ពេជ្រចរណៃ​ភេទ​ស្រី​អាយុ​១៩​ឆ្នាំ​មុខរបរ​ជា​នារី​បម្រើ ខារ៉ាអូខេ​(​យីហោ​ទន្លេ​អុំ​)​ក្រុង​កំពង់ចាម ចំណែក​មុខសញ្ញា​ឈ្មោះ​មិន​កូម៉ា​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​នៅ​ភូមិ​ស្លាប ក្តោង​ឃុំ​ជប់​ស្រុក​ត្បូងឃ្មុំ​បាន​រត់គេចខ្លួន​ចេញពី​បន្ទប់​សណ្ឋាគារ បន្សល់ទុក​នូវ​ស្លាក​ឈ្មោះ​គ្រឿង​សម្ភារៈ​ជា​មន្ត្រី​យោធា​និង​សម្ភារៈ​វេច ខ្ចប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ផងដែរ​៕

25-12-201565941 6594465942

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya