តាកែវ ៖ ដីសាធារណៈនៅជាប់របងផ្សារព្រៃល្វា ស្ថិតក្នុងភូមិ-ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ត្រូវបានចែហៃជាអ្នកមានឥទ្ធិពលប្រចាំផ្សារ នេះពុះចែកជាតូបៗលក់ក្នុងមួយតូប៥ពាន់ដុល្លារដោយមិនមានលិខិត ស្នាមអ្វីទាំងអស់ និងមិនមានការអនុញ្ញាតពីថ្នាក់លើនោះ ទេ ដោយគ្រាន់តែត្រូវរ៉ូវគ្នាជាមួយលោក អភិបាលស្រុកជាការស្រេច ។
ប្រភពព័ត៌មានពីអាជីវករ និងប្រជាពលរដ្ឋរស់នៅជុំវិញផ្សារបានឱ្យដឹងថា ដីដែលចែហៃលួចលក់ គឺជាដីសាធារណៈនិងជាចំណីផ្លូវរង្វង់មូលសម្រាប់ប្រជា ពលរដ្ឋដាក់កង់ម៉ូតូ រថយន្ដ មិនមែនជា ដីកម្មសិទ្ធិរបស់ចែហៃនោះទេ ។
អាជីវ ករចង់សួរថា ចុះហេតុអ្វីបានជាចែហៃ មានសិទ្ធិពុះដីនេះជាច្រើនតូបលក់យក លុយធ្វើមានធ្វើបានតែឯងទៅវិញ ?
ពួកគាត់បន្ដទៀតថា ចែហៃនេះមិនមានតួនាទីអ្វីនៅផ្សារនេះទេ តែគាត់ចេញ មុខទារភាស៊ីពីអាជីវករក្នុងផ្សារទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះកន្លងមកចែ ហៃ បានលក់តូបជាច្រើនមកហើយដោយ ឃុបឃិតជាមួយលោកអភិបាលស្រុក។ ដល់ពេលឥឡូវចែហៃបានច្នៃដីសាធារណៈ លក់បន្ដទៀត ហើយលុយដែលលួចលក់ ដីនេះបាន
រាប់ម៉ឺនដុល្លារតើត្រូវឱ្យលោក អភិបាលស្រុកប៉ុន្មាន? ។ ប្រជាពល រដ្ឋព្រួយបារម្ភថា ដីសាធារណៈរបស់រដ្ឋ នឹងបាត់បង់អស់ក្នុងពេលដ៏ខ្លីខាងមុខ បើលោកអភិបាលស្រុកនៅតែស្រលាញ់ លុយពីចែហៃ ហើយប្រជាពលរដ្ឋនឹងអស់ ទំនុកចិត្ដ បើថ្នាក់លើមិនមានវិធានការ។
បច្ចុប្បន្នផ្សារព្រៃល្វាត្រូវ បានអ្នកស្រី ថិ ហ៊ុនលី ជាអ្នកវិនិយោគ តែត្រូវអ្នក ស្រីលក់បន្ដឱ្យចែហៃជាអ្នកគ្រប់គ្រង ភាស៊ីរហូតដល់ទៅ១៨ឆ្នាំ ដើម្បីអភិវឌ្ឍ។ ប៉ុន្ដែផ្សារព្រៃល្វាជាង២ឆ្នាំមកនេះក្លាយ ជារណ្ដៅថ្លុកភក់ជ្រាំ ដោយមិនមាន ប្រព័ន្ធលូ ព្រោះអ្នកវិនិយោគមានតែ ឈ្មោះ ហើយការលក់របស់លោកស្រី ថិ ហ៊ុនលី ឱ្យទៅចែហៃ១៨ឆ្នាំ ជិត២០ម៉ឺន ដុល្លារដោយមិនមានអាជ្ញាធរទទួលស្គាល់ ឡើយ ។ ដូច្នេះចែហៃខិតខំលក់ដីតូបឱ្យ ឆាប់បានលុយលើស២០ម៉ឺនដុល្លារ ដើម្បីឱ្យអ្នកស្រីថិ ហ៊ុនលី ។
ជុំវិញករណីខាងលើសារព័ត៌មានអរិយធម៌ មិនអាចសុំការបំភ្លឺពីលោកអ៊ិត សារ អភិបាលស្រុកព្រៃកប្បាសបានទេ ដោយទូរស័ព្ទមិនចូល។ លោកកុល ប៉េងឈុន ប្រធានគណៈកម្មការផ្សារស្រុក ព្រៃកប្បាសបានឱ្យដឹងថា ស្រុកមិនអនុ ញ្ញាតឱ្យចែហៃ លក់ទេ ចែហៃ ត្រូវតែ ទទួលខុសត្រូវចំពោះមុខច្បាប់ បើគណៈកម្មការផ្សាររកឃើញថាបានលក់
ពិតប្រាកដមែន ។ ក្រុមអាជីវករឬក៏ជាអ្នកទិញតូបពីចែ ហៃ បានអះអាងថា ករណីនេះបើគ្មានការបើក ភ្លើងខៀវពីអាជ្ញាធរឬសមត្ថកិច្ចនៅតំបន់នោះទេ កុំសង្ឃឹមថា ចែ ហៃ អាចធ្វើអ្វីៗស្រេចតែចិត្តនោះបានឲ្យ សោះ។ ការទិញលក់ដីសាធារណៈរបស់រដ្ឋ គឺត្រូវតែមានទោសទាំងអ្នកទិញនិងអ្នកលក់។ ដូច្នេះសូមលោកអភិបាល ខេត្តពិនិត្យបញ្ហា
នេះឡើងវិញផង ប្រយោជន៍រកការពិតឲ្យឃើញ៕ ដោយ៖តាត្រចៀកធំ