ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​មាន​រោគ​សរសៃប្រសាទ ចាប់​រំលោភ​នារី​ចោមពុង​ងូតទឹក​ក្នុង​បន្ទប់

យុវជន​ម្នាក់​មាន​រោគ​សរសៃប្រសាទ ចាប់​រំលោភ​នារី​ចោមពុង​ងូតទឹក​ក្នុង​បន្ទប់

​បាត់ដំបង ៖ ហេតុការណ៍​នៃ​ការចាប់រំលោភ​នេះ បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ត្រងចំណុច​ក្រុមទី​៥ ភូមិ​អូរ​ខ្ជាយ ឃុំ​វត្ត​តាមឹ​ម ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដោយសារ​តែ​គេ​ឃើញ​មាន​យុវជន​ម្នាក់​បាន​រត់​សំដៅ​ចូលទៅ​ក្នុង​បន្ទប់ទឹក ផ្ទះ ដែល​នៅ​ក្បែរ​ខាង ក្នុង​គោលបំណង​ចាប់​នារី​ម្នាក់ ដែល​កំពុង​ចូលទៅ​ងូតទឹក​ដើម្បី​រំលោភ ប៉ុន្តែ​ភ្លាមៗ​នោះ​នាង​បាន​ស្រែក​ឲ្យ​ក្រុមគ្រួសា​រជួយ ទើប​ជន​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ភ្លាមៗ​ប្រគល់​ទៅឲ្យ សមត្ថកិច្ច​។​
​យុវជន​ម្នាក់ ដែល​មាន​រោគ​សរសៃប្រសាទ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​តាម​ចាប់​នារី​វ័យក្មេង​ម្នាក់​ដល់​ក្នុង បន្ទប់ទឹក​ដើម្បី​រំលោភ ខណៈ​ដែល​នាង​កំពុង​ចោមពុង​ចូល​ទៅ​ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក​ក្បែរ​ផ្ទះ​របស់ នាង​។ ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​មានឈ្មោះ ទិ​ត្យ សុភ័​ក្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់​នៅ​ទល់មុខ​ផ្ទះ​នារី​រងគ្រោះ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ រីឯ​នារី​រងគ្រោះ​ឈ្មោះ​យ៉ាង ចំរើន អាយុ​១៦​ឆ្នាំ​៕

M24-12-15-i-735x400

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya